ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ត្រៀមខ្លួនរួចជាស្រេចក្នុងការធានាការពារសុខសុវត្ថិភាពនិងសន្តិភាព ជូនប្រជាជន

ខេត្តសៀមរាប៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។

នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានដឹកនាំកងកម្លាំងនគរបាលជាតិទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ត្រៀមខ្លួនរួចជាស្រេច និងប្តេជ្ញាចិត្តយ៉ាងមោះមុត ធានាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ គាំទ្រទាំងស្រុងចំពោះការបញ្ជាក់អំពីវិធានការដ៏ម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះជនទាំងឡាយណា ដែលចង់បង្កអសន្ដិសុខ បំផ្លាញសន្ដិភាព តាមរយៈការធ្វើកុបកម្មដោយខុសច្បាប់ ដើម្បីរក្សាឲ្យបាននូវសុខ សន្ដិភាព អាយុជីវិតរបស់ប្រជាពលរដ្ឋ៕

អត្ថបទពាក់ព័ន្ធ