ការអនុវត្តនីតិវិធី គម្រោងជួសជុលផ្លូវដីសក្រាលគ្រួសធម្មជាតិ ៣ខ្សែ ក្នុងសង្កាត់ជ្រាវ បានប្រកាសដាក់ឲ្យដេញថ្លៃ រួចរាល់ជាស្ថាពរ!


ខេត្ដសៀមរាប៖ គម្រោងមូលនិធិឃុំ-សង្កាត់ ឆ្នាំ២០២៤ របស់ គណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងការកសាងហេដ្ឋារចនាសម្ពន្ធ័នៅភូមិសាស្ត្រ សង្កាត់ជ្រាវ​ ក្រុងសៀមរាប ត្រូវបានដាក់ឲ្យដំណើរការដេញថ្លៃ ដើម្បីជួសជុលផ្លូវដីសក្រាលគ្រួសធម្មជាតិ ចំនួន ០៣ ខ្សែ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នៅសាលាសង្កាត់ជ្រាវ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសសាលាខេត្ត និងគណ:កម្មការលទ្ធកម្មសង្កាត់ផងដែរ។

អ្នកយកព័ត៌មាន ធីញូស៍ដេលី បានបញ្ជាក់ផងដែរថា ការដាក់ដេញថ្លៃ គម្រោងខាងលើនេះគឺ តម្លៃប៉ាន់ស្មានចំនួន ២០៨.៨៦៦.៥១៩ រៀល ជួសជុលផ្លូវចំនួន ០៣ខ្សែ ក្នុងនោះ ផ្លូវដីសក្រាលក្រួសធម្មជាតិ ប្រវែង ២០៤៩ ម៉ែត្រ ទទឹង ៥ ម៉ែត្រ កម្រាស់គ្រួស ០.១៥ ម៉ែត្រ និងលូមូលទោលកាត់ផ្លូវ មុខ ១ ម៉ែត្រ ចំនួន​ ០១ កន្លែង និងស្លាកគម្រោងចំនួន ០៣ កន្លែង។

ក្នុងនោះឃើញមានក្រុមហ៊ុន ចំនួន ៧ បានដាក់ដេញថ្លៃរួមមាន៖

  1. ក្រុមហ៊ុន ឯក គន្ធា តំណាងដោយឈ្មោះ ឯក គន្ធា
  2. ក្រុមហ៊ុន AMRL តំណាងដោយឈ្មោះ គី ពក
  3. ក្រុមហ៊ុន ស៊ន់ ស៊ីណា តំណាងដោយឈ្មោះ ស៊ន់ ស៊ីណា
  4. ក្រុមហ៊ុន CSL តំណាងដោយឈ្មោះ ហឿម គឹមហុង
  5. ក្រុមហ៊ុន សុខ មករា តំណាងដោយឈ្មោះ សុខ មករា
  6. ក្រុមហ៊ុន អោក សុភា តំណាងដោយឈ្មោះ កែវ ប៊ុនម៉េងហាក់
  7. ក្រុមហ៊ុន អ៊ឹង លីសួរ តំណាងដោយឈ្មោះ អ៊ឹង លីសួរ

តម្លៃដេញបានទៅលើក្រុមហ៊ុន ឯក គន្ធា ក្នុងតម្លៃ ៩៥,៨៩៣,៣០០ រៀល។

ជុំវិញការដេញថ្លៃជួសជុលផ្លូវដីសក្រាលក្រួសធម្មជាតិ​ ចំនួន ០៣ ខ្សែ ខាងលើ គម្រោងដាក់ដេញថ្លៃនេះចុះចំនួនទឹកប្រាក់ ១១១,៩៧៣,២១៩ រៀល ស្មើរ ៥៤ ភាគរយ នៃតម្លៃប៉ាន់ ៕

 

អត្ថបទពាក់ព័ន្ធ