ផ្លូវបេតុងមួយខ្សែប្រវែង ១៦៧ម៉ែត្រ តម្លៃ ៤៩លានរៀល នៅក្នុងឃុំកណ្តែក ខេត្តសៀមរាប គ្រោងសាងសង់ឆាប់ៗនេះ


ខេត្ដសៀមរាប៖ គម្រោងមូលនិធិឃុំ-សង្កាត់ ឆ្នាំ២០២៤ របស់ គណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងការកសាងហេដ្ឋារចនាសម្ពន្ធ័នៅភូមិសាស្ត្រ សាលាឃុំកណ្តែក ស្រុកប្រាសាទបាគង ត្រូវបានដាក់ឲ្យដំណើរការដេញថ្លៃ គម្រោងសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នៅសាលាឃុំកណ្តែក ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសសាលាខេត្ត និងគណ:កម្មការលទ្ធកម្មឃុំផងដែរ។

អ្នកយកព័ត៌មាន ធីញូស៍ដេលី បានបញ្ជាក់ផងដែរថា ការដាក់ដេញថ្លៃ គម្រោងខាងលើនេះគឺ តម្លៃប៉ាន់ស្មានចំនួន ៩៩.៧៦១.៨០០ រៀល សាងសង់ផ្លូវចំនួន ០១ខ្សែ ក្នុងនោះ ផ្លូវបេតុងអាមេ ប្រវែង ១៦៧ ម៉ែត្រ ទទឹង ៥ ម៉ែត្រ កម្រាស់  ០.១៥ ម៉ែត្រ និងស្លាកសញ្ញាគម្រោង១ និងលូការពារផ្លូវ១កំប្លេ។

ក្នុងនោះឃើញមានក្រុមហ៊ុន ចំនួន ៧ បានដាក់ដេញថ្លៃរួមមាន៖

  1. ក្រុមហ៊ុន ស៊ន់ ស៊ីណា តំណាងដោយឈ្មោះ ស៊ន់ ស៊ីណា
  2. ក្រុមហ៊ុន សុខ មករា តំណាងដោយឈ្មោះ សុខ មករា
  3. ក្រុមហ៊ុន ខ្មែរអភិវឌ្ឍន៍ តំណាងដោយឈ្មោះ ស្រេង ប៊ុនណារី
  4. ក្រុមហ៊ុន AMRL តំណាងដោយឈ្មោះ គី ពក
  5. ក្រុមហ៊ុន CSL តំណាងដោយឈ្មោះ ហឿម គឹមហុង
  6. ក្រុមហ៊ុន ឯក គន្ធា តំណាងដោយឈ្មោះ ឯក គន្ធា
  7. ក្រុមហ៊ុន អ៊ឹង លីសួរ តំណាងដោយឈ្មោះ អ៊ឹង លីសួរ

តម្លៃដេញបានទៅលើក្រុមហ៊ុន សុខ មករា ក្នុងតម្លៃ ៤៩,២៦៥,0០០ រៀល។

ជុំវិញការដេញថ្លៃសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ខាងលើ គម្រោងដាក់ដេញថ្លៃនេះចុះចំនួនទឹកប្រាក់ ៥០,៤៩៦,៨០០ រៀល ស្មើរ ៤៩ ភាគរយ នៃតម្លៃប៉ាន់ ៕

អត្ថបទពាក់ព័ន្ធ