មុខសញ្ញាចោរគាស់ផ្ទះ និងលួចម៉ូតូយ៉ាងសកម្មក្នុងខេត្តសៀមរាប ចំនួន ៥នាក់ ត្រូវអាវុធហត្ថខេត្តឃាត់ខ្លួនបញ្ជូនទៅតុលាការ
ខេត្តសៀមរាប៖ ជនសង្ស័យចំនួន ០៥ នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ធ្វើការចុះបង្ក្រាប ចាប់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណី លួចម៉ូតូ និងគាស់ផ្ទះ យ៉ាងសកម្មក្នុងខេត្តសៀមរាប។
ការបង្ក្រាបនេះធ្វើឡើង នៅវេលាម៉ោង១១:០០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ដោយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត ធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ ពេលដើរល្បាតនៅតាមបណ្តោយផ្លវ ៦០ម៉ែត្រ ស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប និងបន្តទៅឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ទៀត នៅចំណុច ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប និងនៅចំណុច ភូមិតាកុះ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ការបង្ក្រាបនេះក្រោមវិធានការរបស់ លោក សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តសៀមរាប។



