កម្លាំងជំនាញកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្លន់សម្លាប់ នៅខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកងរាជអាវុធហត្ថខេត្តកំពង់ធំ បានធ្វើការឃាត់ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីប្លន់សម្លាប់ ការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចភូមិស្វាយ ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ នឹងមានការណែនាំពីស្នងការស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញាទាំងពីខេត្ត ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ សេង ឃាត ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិទំនប់អភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ប្លន់សម្លាប់) កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចភូមិទួលគ្រួស ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ចំណែកវត្ថុតាងសមត្ថកិច្ចដកហូតរួមមាន៖ ម៉ូតូ ១គ្រឿង ទូរសព្ទដៃ ១គ្រឿង ដែលជារបស់ជនរងគ្រោះ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តឧត្តរមានជ័យ ដើម្បីអនុវត្តតាមនីតិវិធីផ្លូវច្បាប់។

អត្ថបទពាក់ព័ន្ធ