សៀមរាបនឹងប្រារព្ធ«ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក» រយៈពេល២ថ្ងៃ


សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានជូនដំណឹងថា ខេត្តសៀមរាបនឹងប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងស្ទឹងសៀមរាប ចាប់ពីស្ពានមន្ទីរទេសចរណ៍ចាស់ រហូតដល់ស្ពានវត្តដំណាក់។

ក្នុងន័យនេះ ដើម្បីលើកស្ទួយ វប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីជាតិ ក៏ដូចជាផ្ដល់ឱកាសជូនប្រជាពលរដ្ឋ ព្រមទាំងទាក់ទាញភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ បានចូលរួមទស្សនាកម្សាន្តសប្បាយក្នុងឱកាសនោះ រដ្ឋបាលខេត្តនឹងរៀបចំ ប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃព្រហស្បតិ៍-សុក្រ ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងស្ទឹងសៀមរាប ចាប់ពីស្ពានមន្ទីរទេសចរណ៍ចាស់ រហូតដល់ស្ពានវត្តដំណាក់ ដែលមានកម្មវិធីជាច្រើន។

អត្ថបទពាក់ព័ន្ធ