ស្នងការដ្ឋាននគរបាលខេត្តសៀមរាប រៀបចំពិធីសូត្រមន្តឡើងអាស្រមថ្មីរបស់លោកតាដែលថែរក្សានៅក្នុងស្នងការដ្ឋាន
ខេត្តសៀមរាប៖ នៅវេលាម៉ោង ០៧ព្រឹក ត្រូវថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានអញ្ជើញដឹកនាំ លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យ រៀបចំពិធីសូត្រមន្តឡើងអាស្រមថ្មីរបស់លោកតាដែលថែរក្សានៅក្នុងស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីសុំសេចក្តីសុខ សេចក្តីចំរើន និងជោគជ័យគ្រប់ភារកិច្ច៕















