ប្តីថតវីដេអូ១៨បូកទុកមើល ប្រពន្ធឆែកឃើញខឹងនារីដែលដេកជាមួយប្តីខ្លួន ប្រពន្ធបានថតជាវីដេអូរយកទៅផុសផ្អើលពេញហ្វេសប៊ុក! ឥលូវត្រូវបានតុលាការខេត្តព្រះសីហនុ ឃុំខ្លួនបុរសជាប្តីបណ្តោះអាសន្ន ពាក់ព័ន្ធផលិតរូបភាពអាសអាភាស និងលួចថតរូប
ខេត្តព្រះសីហនុ៖ ករណីប្រពន្ធតាមទាន់ប្តី ដេកជាមួយស្រីនៅផ្ទះសំណាក់ ហើយប្រពន្ធបានថតជាវីដេអូរផុសនៅលើបណ្តាញសង្គមហ្វេសប៊ុក ផ្អើលអស់ទូទាំងប្រទេសកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ ពេលនេះបុរសជាប្តីត្រូវបានតុលាការខេត្តព្រះសីហនុឃុំខ្លួនក្នុងពន្ធនាគារខេត្តហើយ។
យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន របស់លោកស្រី អិត ស្រីលុច ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រះសីហនុ បានបញ្ជាក់ថា ជនត្រូវចោទឈ្មោះ សេង រស្មី ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ មានស្រុកកំណើតនៅភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ដែលបច្ចុប្បន្នមុនពេលឃាត់ខ្លួនរស់នៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន ជនត្រូវចោទ ឈ្មោះ សេង រស្មី ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ ផលិតរូបភាពអាសអាភាស និងលួចថតរូបដោយគ្មានការអនុញ្ញាតនៅក្នុងទីកន្លែងឯកជន ប្រព្រឹត្តនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌមានចែងឳ្យផ្តន្ទាទោសតាមមាត្រា ៣៩ កថាខណ្ឌទី៣ នៃច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និងមាត្រា ៣០២ នៃក្រមព្រហ្មទណ្ឌ។
ជនត្រូវចោទ ឈ្មោះ សេង រស្មី ត្រូវកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ កោះហៅចូលខ្លួននិងចាប់ខ្លួនកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ យោងតាមម្ចាស់ដើមបណ្តឹង កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ។
នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សមត្ថកិច្ចបានបញ្ជូនខ្លួនជនត្រូវចោទ ឈ្មោះ សេង រស្មី ទៅកាន់អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
សូមរលឹកថា កាលពីល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ គណនីហ្វេសប៊ុកមួយ មានឈ្មោះ Chhim Srey Pi (ឈីម ស្រីពី) ដែលជាប្រពន្ធជនត្រូវចោទ បានបង្ហោះសារភ្ជាប់ជាមួយរូបភាពនិងវីដេអូនៅលើបណ្តាញសង្គមហ្វេសប៊ុក សរសេររៀបរាប់ថា (នេះមុខមីក្មេងតូចដើរដេកជាមួយប្តីគេ បងៗនៅកំពង់សោមចំណាំមុខវាទុកផង ដឹងហើយលឺហើយថាប្តីគេមានប្រពន្ធមានកូនតែវានៅតែឃ្លាន អាយុមិនទាន់20ត្រឹមត្រូវផងតែវាអាស លើសស្រីសំផឹងទៀត Facebook វាឈ្មោះ Ah Li ស៊ែរឲ្យម៉ែវាឃើញផង) ។