លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញពិនិត្យកិច្ចដំណើរការផ្តល់ពាក្យ ក្នុងការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ
សៀមរាប ៖ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញសំណេះសំណាល និងពិនិត្យកិច្ចដំណើរការផ្តល់ពាក្យ ជូន បេក្ខជនទាំងពីរភេទ ដែលមានបំណងចូលរួម ក្នុងការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៤ ឱ្យចូលបំរើការងារនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ៕