ប៉ូលិសខេត្តសៀមរាបចាប់ខ្លួនលោកសង្ឃ១អង្គ គង់នៅវត្តត្រពាំងខ្ទះក្នុងស្រុកស្វាយលើ ពាក់ព័ន្ធករណីឃាតកម្ម និងអំពើរំលោភសេពសន្ថវ:
ចុចមើលរូបភាពច្បាស់ៗ ចូលក្នុងគ្រុបតេឡេក្រាមព័ត៌មានខេត្តសៀមរាប មើលព័ត៌មានបន្ថែមទៀត t.me/siemreaptoday
ខេត្តសៀមរាប៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ប៉ូលិសខេត្តសៀមរាប ចាប់ខ្លួន លោកសង្ឃ១អង្គ គង់នៅវត្តប្រាសាទសង្កែសិង្ហ ហៅវត្តត្រពាំងខ្ទះ ពាក់ព័ន្ធករណីរំលោភក្មេងស្រី នឹងសម្លាប់ក្មេងស្រី ។ ករណីឃាតកម្ម និងអំពើរំលោភសេពសន្ថវ: កើតហេតុនៅវេលាម៉ោង១០និង៣០នាទី ត្រូវថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ត្រង់ចំណុចចំកាដំឡូងមី ស្ថិតនៅភូមិត្រពាំងខ្ទះ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។
ជនសង្ស័យមានឈ្មោះ ណាន់ សំនៀង ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរអតីតព្រះសង្ឃ ទីកន្លែងកំណើតភូមិប៉ោយតាភោគ ឃុំចង្ហា ស្រុកសេរីសោភ័ណ្ឌ ខេត្តបាត់ដំបង ទីលំនៅបច្ចុប្បន្នស្នាក់នៅវត្តប្រាសាទសង្កែសិង្ហ ហៅវត្តត្រពាំងខ្ទះ ភូមិត្រពាំងខ្ទះ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារខេត្តប៉ៃលិន រយៈពេល ០៣ខែ ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានធ្វើសកម្មភាព ប្រើទារុណកម្ម អំពើឃោរឃៅ និងអំពើរំលោភសេពសន្ថវ:សម្លាប់ទៅលើកុមារី រងគ្រោះ មានឈ្មោះ ឌ.ន ភេទស្រី អាយុ ៣ឆ្នាំ ពិតប្រាកដមែន។ នៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ កុមារីរងគ្រោះបានមកលេងនៅកុដិរបស់ខ្លួន បន្ទាប់មកខ្លួននាំកុមារីរងគ្រោះដើរទៅក្នុងចំការដំឡូងមី ខាងត្បូងវត្ត បានធ្វើសកម្មភាពច្រាន កុមារីរងគ្រោះ ទៅលើពុំនូកដីរោងដំឡូងមី រួចធ្វើសកម្មភាពចាប់រំលោភ ភ្លាមៗនោះកុមារីរងគ្រោះបានស្រែកយំ រូបគេក៏បានប្រើដៃខាងស្តាំទះផ្ទៃមុខខាងឆ្វេង ចំនួន ០១ដៃ និងប្រើដៃខាងឆ្វេងទះផ្ទៃមុខខាងស្តាំចំនួន ០១ដៃ រួចប្រើដៃទាំង ០២ច្របាច់ ក កុមារីរងគ្រោះ រួចបានបន្តសកម្មភាពរំលោភ បានសម្រេចចំនួន ០១លើក ខណៈនោះជនរងគ្រោះបានបង់ស្មារតីលែងនិយាយស្តីអ្វីទាំងអស់ មិនដឹងថាស្លាប់ ឬ រស់នោះទេ ក៏បានលើកបីនាងទៅដាក់ក្នុងវាលស្រែ ចម្ងាយពីចំការដំឡូង ប្រហែល ១៥ម៉ែត្រ។
សូមជម្រាបថា ប្រតិបត្តិការនេះ ក្រោយពេលទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប និងមានកិច្ចសម្របសម្រួលនីតិវិធីពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសហការជាមួយនិងកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយលើ ចុះពិនិត្យទីតាំងកន្លែងកើតហេតុ ពិនិត្យវិភាគទៅលើសាកសព និងបន្តស្រាវជ្រាវស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុតរហូតកំណត់បានមុខសញ្ញាជនសង្ស័យនាំមកធ្វើការសាកសួរ និងចាប់បញ្ជូនជនសង្ស័យ យកទៅចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕