យុវជនម្នាក់បើកម៉ូតូបុកពីខាងក្រោយឡានដឹកទឹកកក កំពុងឈប់ចត បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្រុងសៀមរាប
ចុចមើលរូបភាពច្បាស់ៗ ចូលក្នុងគ្រុបតេឡេក្រាមព័ត៌មានខេត្តសៀមរាប មើលព័ត៌មានបន្ថែមទៀត t.me/siemreaptoday
ខេត្តសៀមរាប៖ គួរអោយសង្វេគណាស់ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បើកម៉ូតូទៅបុករថយន្តដឹកទឹកកក ដែលកំពុងឈប់ចតនៅតាមផ្លូវ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៥ទៀបភ្លឺ ត្រូវថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចមុខអាហារដ្ឋានតាប៉ាវ ស្ថិតនៅក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ជនរងគ្រោះមានឈ្មោះ ឌិន ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរជាបុគ្គលិកហាងមួយកន្លែងក្នុងតំបន់ Pub Street ដែលមានអាសយដ្ឋានរស់នៅភូមិស្រង៉ែ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា៖ ម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AH-3673 បើកបរមានទិសដៅពីកើតទៅលិច លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ បានបុកពីខាងក្រោយរថយន្ត ម៉ាក់ Kia Titan ពណ៌ខៀវ ពាក់ស្លាកលេខ សៀមរាប 2A-5637 កំពុងឈប់ចតដាក់ទឹកកកនៅតាមផ្លូវ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ចំពោះម៉ូតូជនរងគ្រោះរងការខូចខាតធ្ងន់ ចំណែករថយន្តរងការខូចខាតស្រាល។ ហើយអ្នកបើកបររថយន្ត បានរត់គេចខ្លួនទៅបាត់។
ចំពោះមូលហេតុគេការសន្និដ្ឋានរថា៖ អ្នកបើកបរម៉ូតូ បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ឯរថយន្តដឹកទឹកកកចតនៅលើផ្លូវគ្មានសញ្ញាចរាចរណ៍។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក បានចុះវាស់វែង កត់កំណត់ហេតុ និងនាំយកវត្ថុតាងបញ្ជូនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់។ ចំណែកសពជនរងគ្រោះបានរក្សាទុកនៅមន្ទីពេទ្យបង្អែកខេត្តសៀមរាប រង់ចាំសាច់ញាតិមកទទួល យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯផ្ទះ៕