ខេត្តសៀមរាប ទទួលភ្ញៀវទេសចរជាង ៣៤ម៉ឺននាក់ ក្នុងរយៈពេល០៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក
ខេត្តសៀមរាប៖ ខេត្តសៀមរាបទទួលភ្ញៀវទេសចរមកកម្សាន្តប្រមាណ ៣៤៨,២២៩ នាក់ ក្នុងរយៈពេល០៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ មានការកើនឡើងប្រមាណ ១៥.៩៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ៣០០,៣៨០នាក់ ក្នុងនោះ៖ ភ្ញៀវទេសចរបរទេសមានចំនួន ១៣,២២៩ នាក់ មានការកើនឡើង ២៧.៤៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ១០,៣៨០ នាក់ ។ ចំណែកភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប មានចំនួនប្រមាណ ៣៣៥,០០០ នាក់ កើន១៥.៥២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ២៩០,០០០ នាក់ ។
ដោយឡែកចំនួនភ្ញៀវទេសចរចូលមកទស្សនាខេត្តសៀមរាប ក្នុងថ្ងៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី១៤, ១៥, ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានចំនួនប្រមាណ ៦៩,២៤៧ នាក់ មានការកើនឡើងប្រមាណ ២៩.៤០% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ៥៣,៥១៣ នាក់ ក្នុងនោះ ៖ ភ្ញៀវទេសចរបរទេសមានចំនួន ៤,២៤៧ នាក់ មានការកើនឡើង ២០.៨៩% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ៣,៥១៥ នាក់ និងភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប មានចំនួនប្រមាណ ៦៥,០០០ នាក់ មានការកើនឡើងប្រមាណ ៣០.០០% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ៥០,០០០ នាក់។
រូបភាព៖ មន្ទីរព័ត៌មានខេត្តសៀមរាប