កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបរកែវ ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីចោរកម្ម (លួចជ័រកៅស៊ូ)

ខេត្តរតនគិរី៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបរកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ពាក់ព័ន្ធករណីចោរកម្ម (លួចជ័រកៅស៊ូ) នៅចំណុចភូមិប៉ាណល ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៦និង២០នាទីរសៀល។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ (ម្ចាស់ចំការ) មានឈ្មោះ ម៉ៅ ហន ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ បច្ចុប្បន្នភូមិប៉ាណល់ ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី។

សមត្ថកិច្ចបានឲ្យដឹងថា៖ ជនសង្ស័យមានឈ្មោះ  ហន ហាយ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិព្រិល ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។ ចំណែកបក្សពួកជនសង្ស័យចំនួន០២នាក់ ទី១មានឈ្មោះ ចយ ទី២មានឈ្មោះ អេន (អ្នកទាំងពីររស់នៅស្រុកអូរយ៉ាដាវ) បានរត់គេចខ្លួនបាត់ស្រមោល។

ជនសង្ស័យបានសារភាពនៅមុខសមត្ថកិច្ចថា៖ ខ្លួនពិតជានធ្វើសកម្មភាព (លួចជ័រកៅស៊ូ) ក្នុងចំការរបស់ជនរងគ្រោះ បានចំនួន០៣លើក មកហើយក្នុង០១លើកលួចបាន ប្រហែល ២០០ទៅ៣០០ Kg និងមានបក្សពួក ចំនួន០២នាក់ ១/ ឈ្មោះ ចយ ២/ឈ្មោះ អេន (អ្នកទាំងពីររស់នៅស្រុកអូរយ៉ាដាវ)
ពិតជាបានធ្វើសកម្មភាពលួចជ័រកៅស៊ូពិតប្រាកដមែន។

សមត្ថកិច្ចបានដកហូតសម្ភារៈរួមមាន៖ ម៉ូតូវ៉ែង ឆ្លាម ពណ៍ខ្មៅ ១គ្រឿង និងទូរស័ព្ទម៉ាក OPPO ពណ៌ខ្មៅ ចាស់០១គ្រឿង ។

បច្ចុប្បន្នអធិការនគរបាលស្រុកបរកែវ កសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យខាងលើអនុវត្តតាមនីតិវិធី។

រាយការណ៍ដោយ៖ នុតនូវ រិទ្ធីពោធិ៍

ជនសង្ស័យ បក្សពួកជនស្ស័យ

អត្ថបទពាក់ព័ន្ធ