ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ទទួលបានការគ្រាំទ្រពីសំណាក់ប្រជាពលរដ្ឋ


ខេត្តរតគិរី៖ ចាប់តាំងពីឯកឧត្តម ញ៉ែម សំអឿន ចូលកាន់ដំណែលជាអភិបាលខេត្តមក លោកមិននៅស្ងៀមនោះឡើយ ពោលលោកតែងតែយកចិត្តទុកដាក់គិតគូពីសុខទុក្ខប្រជាពលរដ្ឋក៏ដូចជាលើកកម្ពស់ជីវភាពប្រជាពលរដ្ឋអោយបានល្អប្រសើរផងដែរ។

េខត្តរតនគិរីទាំងមូលមានការរីកចំរើនលូតលាស់ស្ទើគ្រប់វិស័យ ដូចជាការសាងសង់វិមានឯករាជ្យផុសអណ្តែតឡើងនៅចំកណ្តាលព្រលានយន្តហោះ ផ្លូវចាក់កៅស៊ូ ផ្លូវចាក់បេតុង ផ្លូវចាក់គ្រួសក្រហម ស្ពាន លូខ្វាត់ខ្វែងតាមភូមិស្រុកតភ្ជាប់ពីភូមិមួយទៅភូមិមួយ និងការដាក់អំពូលសូឡាបំភ្លឺផ្លូូវ តាមវិថីមួយចំនួនទៀត។

ក្រៅពីនោះឯកឧត្តម ញ៉ែម សំអឿន ក៏បានរៀបចំ កែលំអរអភិវឌ្ឍន៍តំបន់បឹងកន្សែងដែលជាបេះដូងនៃក្រុងបានលុង អោយមានសោភ័ណភាពឡើងវិញ។

ជាក់ស្តែងបឹងកន្សែងកែប្រែមុខមាត់ថ្មីគួរជាទីមនោរម្យក្រៃលែង មានសួនកំសាន្ត កន្លែងហាត់ប្រាណ រូបសំណាក់សត្វដំរី សត្វអកមួយគូ ហាងកាហ្វេប្រេន រូបសំណាក់គ្រួសារក្តាន់ និងសមទ្ធផលផ្សេងទៀត ជាពិសេសមានខ្សែររ៉តសំរាប់ជិះលំហែឆ្លងបឹងហើយជាទស្សនីយភាពមួយទាក់ទាញភ្ញៀវទេសចរណ៍ជាតិនឹងអន្តរជាតិមកទស្សនា។

ដោយឡែកនាពេលថ្មីៗកន្លងទៅ មានគណនីហ្វេសបុកមួយឈ្មោះ ញ៉ែម សំអឿន បានបានបង្ហោះរូបភាពក្មេងប្រុសម្នាក់កំពុងអានសៀវភៅ នៅមាត់បឹងកន្សែងអបជាមួយសំណេរដ៏មានអត្ថន័យថា ខ្ញុំនិងខិតខំអោយមានបណ្ណាល័យអានសៀវភៅមួយ ដែលមានសៀវភៅគ្រប់ប្រភេទនៅមាត់បឹងកន្សែង
តើបងប្អូនយល់យ៉ាងណា។ បន្ទាប់មកមានការស៊ែរបន្តនិងខំមិនពាក្យ គាំទ្រឯកឧត្តមយ៉ាងច្រើនលើបណ្តាញសង្គមហ្វេសបុកទៀតផង។ នេះបញ្ជាក់ថា ឯកឧត្តម ស្រលាញ់ការសិក្សាស្រាវជ្រាវខ្លាំងណាស់ ទើបលោកចង់សាងសង់បណ្ណាល័យមួយនៅមាត់បឹងកន្សែងនេះ។

គួរបញ្ជាក់ថា នាពេលបច្ជុប្បន្ន ឯកឧត្តមខិតខំរកគ្រប់វិធី ធ្វើយ៉ាងណាអោយក្រុងបានលុង ក៏ដូចជាបឹងកន្សែងមានភាពស្រស់បំព្រងនាភាគឦសានរបស់យើង៕

រាយការណ៍៖ ណាត ពៅ

អត្ថបទពាក់ព័ន្ធ