ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី លោកជំទាវ អមដំណើរដោយអភិបាលរងខេត្តនឹងមន្រ្តីរាជការ ជាច្រើនរូបទៀត នាំយកអំណោយរួមជាមួយថវិកា ចែកជូនប្រជាពលរដ្ឋចាស់ជរានៅស្រុកវើនសៃ និងស្រុកលំផាត់
ខេត្តរតនគិរី៖ នៅដើមឆ្នាំ២០២៥ ក្នុងខែមករានេះ រយះពេលត្រឹមតែ២សប្តាហ៏ប៉ុណ្ណោះ រដ្ឋបាលសាលាខេត្តរតនគិរី ដឹកនាំដោយ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ អភិបាលរងខេត្ត អមដំណើរ ដោយមន្រ្តីរាជការអ្នកមុខអ្នកការជាច្រើនរូបទៀត បានពាំនាំយកនូវអំណោយដ៏ថ្លៃថ្លាមួយចំនួនជាគ្រឿងឧបភោគបរិភោគរួមជាមួយថវិកា ចែកជូនដល់ប្រជាពលរដ្ឋ លោកយាយ លោកតា ចាស់ ជរា នៅស្រុកវើនសៃ និងស្រុកលំផាត់ នៃខេត្តរតនគិរី ។
ដោយមើលឃើញពីទុក្ខលំបាកក៏ដូចជាភាពកង្វះខាតរបស់ប្រជាពលរដ្ឋទើបលោកចាត់ចែងជាអំណោយជូនបងប្អូននាពេលនេះ នៅក្នុងឳកាសនោះដែរ ឯកឧត្តម មានមតិសំណះសំណាល សួរសុខទុក្ខជាមួយប្រជាពលរដ្ឋក្នុងបរិកាសស្និទ្ធស្នាលបំផុត៕
រាយការណ៍៖ លោក ណាត ពៅ