ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ឡាបានសៀក រៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ជ័យជម្នះ (៧មករា១៩៧៩-៧មករា២០២៥) មានការអញ្ជើញចូលរួមពីលោក ពុធ ដានី អភិបាលរងក្រុងបានលុង


ខេត្តរតនគិរី៖ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ឡាបានសៀក រៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើក៤៦ ថ្ងៃជ័យជម្នះ ៧មករា ស្ថិតនៅភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

លោក ឌុច ហួរ ចៅសង្កាត់ឡាបានសៀក បានឡើងថ្លែងសុន្ទកថាទៅកាន់សមាជិកសមាជិកាបក្សថា ថ្ងៃនេះជាថ្ងៃរំដោះជាតិមាតុភូមិទាំងមូលចេញពីរបប  ប៉ុល ពត ប្រល័យពូជសាសន៏បីឆ្នាំប្រាំបីខែម្ភៃថ្ងៃ ដែលរបបប្រល័យពូជមួយនេះ ធ្វើអោយបាត់បង់អាយុជិវិត ព្រាត់ប្រាស់ បងប្អូូន ប្រពន្ធប្តី កូនកំព្រា ឪពុកម្តាយ ដោយសារតែរបប ប៉ុល ពត មួយនេះ ។ គិតមកដល់ពេលនេះមានពេលរយះ៤៦ឆ្នាំមកហើយ គឺថ្ងៃ ៧មករា១៩៧៩ ដល់ ៧មករា២០២៥។

លោកបន្ថែមថាបើផឹកទឹកនឹកដល់ប្រភពជ្រកក្រោមម្លប់នឹកដល់អ្នកដាំ ក្នុងនាមប្រធានគណបក្សសង្កាត់ឡាបានសៀក លោកផ្តាំផ្ញើដល់សមាជិកទាំងអស់ត្រូវចូលរួមការពារធ្វើយ៉ាងណា មិនអោយរបបមួយនេះវិលវិញម្តងទៀត។

នៅក្នុងឪកាសដ៏មានអត្ថន័យនេះដែរ លោក ពុធ ដានី អភិបាលរងក្រុងបានលុង បានមានមតិសំណះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋពីសំណាក់ឯកឧត្តម  ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីផងដែរ ។

គួរបញ្ចាក់ថា សមាជិកបក្សដែលមកចូលរួមនៅពេលនេះមានចំនួនប្រមាណជិត២០០នាក់ ៕

រាយការណ៏៖ លោក ណាត ពៅ

អត្ថបទពាក់ព័ន្ធ