ពេលនេះវាសនា យាយជះលាមកទឹកនោម និងគប់ដុំថ្ម នៅក្បែរសាលាស្ទឹងថ្មីក្នុងក្រុងសៀមរាប ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ
ខេត្តសៀមរាប៖ ដោយមានការយកចិត្តទុកដាក់ និងបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នាព្រឹកម៉ោង ៩ និង ៣០ នាទី ត្រូវថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ កម្លាំងនគរបាលក្រុងសៀមរាប និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយដង្គំ បានចុះទៅឃាត់ខ្លួនស្រ្តីម្នាក់ ដែលគេហៅថា ជា យាយជះលាមកទឹកនោម និងគប់ដុំថ្ម ការឃាត់ខ្លួននេះធ្វើឡើងនៅចំណុច ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។
យាយជះលាមកទឹកនោម និងគប់ដុំថ្ម នៅក្បែរសាលាស្ទឹងថ្មី មានឈ្មោះ តាន់ គឹមប៉ូ ភេទស្រី អាយុ ៥០ឆ្នាំ រស់នៅក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។
សមត្ថកិច្ចបានឲ្យដឹងថា៖ ការឃាត់ខ្លួនស្ត្រីខាងលើនេះ ក្រោយពីទទួលបណ្ដឹងពីប្រជាពលរដ្ឋ តាមតេឡេក្រាម និងតាមបណ្តាញសង្គមហ្វេសប៊ុក ដែលមានការស្នើសុំពីប្រជាពលរដ្ឋ ឱ្យមានវិធានការទៅលើស្ត្រីរូបនេះ ក្រោយទទួលបានដំណឹងនេះភ្លាម លោកឧត្តមសេនីយ៍ទោហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប មិនទុកយូរទេ បានបញ្ជាឱ្យ កម្លាំងនគរបាលក្រុងសៀមរាប និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយដង្គំ ចុះទៅឃាត់ខ្លួនស្រ្តីនេះភ្លាមៗ ដើម្បីមានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ។