ក្នុងមួយយប់២ករណីផ្សេងគ្នា នគរបាលខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យបានចំនួន ៩ នាក់

ខេត្តសៀមរាប៖ ក្នុងមួយយប់ ២ករណីផ្សេងគ្នា នគរបាលខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យបានចំនួន ៦ នាក់ ពាក់ព័ន្ធនឹងករណី អំពើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស កាប់នឹងដាវ ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០០ និង ៣០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងឃាត់ខ្លួនជនសង្ស័យបានចំនួន ៣ នាក់បន្ថែមទៀត ពាក់ព័ន្ធនឹងករណី ផលិត ឬចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងទៀត ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២ យប់ អធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ត្រង់ចំណុចភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។
ដោយមានការយកចិត្តទុកដាក់ពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប លោក បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ចាត់មន្រ្តីក្រោមឱវាទ ឱ្យចុះធ្វើការស្រាវជ្រាវភ្លាមៗ ដោយកម្លាំងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ស្រាវជ្រាវឈានរហូតដល់ធ្វើការនាំខ្លួនជនសង្ស័យបានចំនួន ៩ នាក់ ពាក់ព័ន្ធនឹងបទល្មើសជាក់ស្ដែងចំនួន ២ ករណី ផ្សេងគ្នា៖
ក្នុងនោះករណីទី១ ឃាត់ខ្លួនបានជនសង្ស័យ
ទី១មានឈ្មោះ តែង សុវឌ្ឍនា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្ស មានទីលំនៅបច្ចុប្បន្ននៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ។
ទី២មានឈ្មោះ ចែម ផាន់ណា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ គ្មាន មានទីលំនៅបច្ចុប្បន្ននៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ។
ទី៣មានឈ្មោះ សៅ សីហា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ សិស្ស មានទីលំនៅបច្ចុប្បន្នភូមិត្រៀក សង្កាត់សៀមរាប ។
ទី៤មានឈ្មោះ ភើយ វិចិត្រ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិវាល សង្កាត់គោកចក ។
ទី៥មានឈ្មោះ ទេព ណារិន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ បុគ្គលិកហាងថតរូប មានទីលំនៅបច្ចុប្បន្នភូមិត្រៀក សង្កាត់សៀមរាប ។
និងទី៦មានឈ្មោះ សន វល័ក្ខ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្ស មានទីលំនៅបច្ចុប្បន្នភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។
និងករណីទី២ ឃាត់ខ្លួនបានជនសង្ស័យ
ទី១មានឈ្មោះ សំបូរ ណារះ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរ គ្មាន មានទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ។
ទី២មានឈ្មោះ សាន់ វុដ្ឋា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ សន្តិសុខ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ។
និងទី៣មានឈ្មោះ ឡក លុច ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅបច្ចុប្បន្ន ភូមិពោធិ៍បុស្ស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
ប្រតិបត្តិការនេះដោយមានកិច្ចសម្របសម្រួលនីតិវិធីពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប៕
បច្ចុប្បន្នជនសង្ស័យជាក្មេងទំនើងទាំង៩នាក់ ខាងលើនេះ ត្រូវបានកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

អត្ថបទពាក់ព័ន្ធ