ខឹងឪពុកលាក់ម៉ារវេនម៉ាស៊ីនគោយន្តកន្ត្រៃទុកមិនឲ្យប្រើប្រាស់ កូនប្រុសលើកដៃសម្លាប់ឪពុក​​ស្លាប់យ៉ាងអាណោចអាធ័ម នៅស្រុកគូលែន ខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ អំពើឃាតកម្មកូនសម្លាប់ឪពុកខ្លួនឯង ដោយសារខឹងឪពុកលាក់ម៉ារវេនម៉ាស៊ីនគោយន្តកន្ត្រៃទុកមិនឲ្យប្រើប្រាស់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៩:៣០ល្ងាច ត្រូវថ្ងៃទី ៣០ ខែឧសភាឆ្នាំ ២០២៥ នៅចំណុចខ្ទមស្រែត្រពាំងប៉ាលហាលស្ថិតនៅភូមិកោះកេរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ។

តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ករណីឃាតកម្មរវាងកូនបង្កើតបានសម្លាប់ឪពុករបស់ខ្លួន ដោយជនរងគ្រោះមានឈ្មោះ ដួង ស្រី ភេទប្រុស អាយុ ៦០ឆ្នាំ ស្នាក់នៅចំណុចកើតហេតុខាងលើ ។ ចំណែកជនសង្ស័យមានឈ្មោះ ណាវ  វាសនា ហៅស៊ីណា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិពពេលលិច ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ ។ ក្រោយបានធ្វើសកម្មភាពជនសង្ស័យរត់គេចខ្លួន ។

តាមការបំភ្លឺរបស់ឈ្មោះ វេត វង់ ភេទប្រស អាយុ ៥៣ឆ្នាំ ជាអ្នកភូមិនៅមិនឆ្ងាយពីគ្នាពីជនរងគ្រោះ បានរាយការណ៍ជូនសម្ថកិច្ចឲ្យដឹងថា៖ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ១១ថ្ងៃត្រង់ គាត់បានឃើញឈ្មោះ ណាវ វាសនា ហៅ ស៊ីណា ដើរមកសុំខ្ចីម៉ារវេន ដើម្បីបញ្ឆេះម៉ាស៊ីនគោយន្តកន្ត្រៃ ព្រោះឪពុករបស់គាត់ បានលាក់ទុកតែគាត់មិនឱ្យខ្ចី ហើយកូនខឹងនិងឪពុក ។ លុះម៉ោងប្រហែល១៧ រសៀលល្ងាច ឃើញឈ្មោះ ណា វាសនា មកខ្ទមគាត់ម្ដងទៀត ។ បន្តិចក្រោយមកឃើញឈ្មោះ ដួង ស្រី ត្រូវជាឪពុករបស់ វាសនា មកដែរ ។ មួយសន្ទុះក្រោយមកកូននឹងឪពុកបានចេញទាក់ទងរបស់ឈ្មោះ វេត វង់ បានឮសំឡេងស្រែកចំនួន ២ដង គាត់គិតថាប្រហែលជាកូនហៅរកឪពុក ។

មូលហេតុ : កូនប្រុសផឹកស្រាជាប្រចាំហើយខឹងនឹងឪពុកលាក់ម៉ារវេនម៉ាស៊ីនគោយន្តកន្ត្រៃទកមិនឲ្យប្រើប្រាស់។

បច្ចុប្បន្នជនសង្ស័យត្រូវបាន សមត្ថកិច្ចជំនាញ កំពុងសាកសួរ និងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ អនុវត្តតាមនីតិវិធីច្បាប់ ៕

អត្ថបទពាក់ព័ន្ធ