កម្លាំងនគរបាលខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យ ០៤ នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីលួចម៉ូតូ
ខេត្តសៀមរាប ៖ កម្លាំងនគរបាលខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០៤ នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
ប្រតិបត្តការចុះបង្រ្កាបជនសង្ស័យខាងលើ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់លោក វរសេនីយ៍ឯក ដា ចំរេីន អធិការនគរបាលក្រុងសៀមរាប ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឃាត់ខួនជនសង្ស័យបានជាបន្តបន្ទាប់មានឈ្មោះ ៖
វត្ថុតាងសមត្ថកិច្ចដកហូតបាន ម៉ូតូចំនួន ០២ គ្រឿង មានម៉ូតូជនសង្ស័យជិះធ្វើសកម្មភាពចំនួន ០១ គ្រឿង និងម៉ូតូជនរងគ្រោះចំនួន ០១ គ្រឿង ។ ក្នុងនោះមានជនសង្ស័យឈ្មោះ វឿន មិថុនា ហៅម៉ី , ជនសង្ស័យឈ្មោះ សុន សុភា និងជនសង្ស័យឈ្មោះ ប៉ោ បូលីហុង មានផ្ទុកសារធាតុញៀនផងដែរ ។
ជនសង្ស័យទាំង០៤នាក់ខាងលើ បច្ចុប្បន្នសមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ៕