(មានវីដេអូ)៖ ពូចិត្តអីក៏សាហាវព្រៃផ្សៃយ៉ាងនេះ.! គ្រាន់តែក្មួយបង្កើតអាយុទើបតែ៦ឆ្នាំជេរបន្តិចបន្តួច ទាញកាំបិតខ្វែវដេញកាប់គ្នារហូតដល់ដាច់ក
ខេត្តបន្ទាយមានជ័យ ៖ ករណីឃាតកម្ម ក្មេងប្រុសម្នាក់ ត្រូវជនដៃដល់ជាពូ សម្លាប់កាត់ក្បាលយកកប់ក្នុងដី ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១៧និង៣០នាទីល្ងាច ត្រូវថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅភូមិគោកធំ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
ជនសង្ស័យមានឈ្មោះ ឃិ្លម គិមឈាក់ អាយុ ៣១ឆ្នាំ រស់នៅភូមិគោកធំ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
ជនសង្ស័យបានឆ្លើយសារភាពថា ៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ម៉ោងប្រហែល១៧និង៣០នាទីល្ងាច គាត់កំពុងអង្គុយលេង ស្រាប់តែក្មួយ ឈ្មោះ ខុយ សុខឿត អាយុ ៦ឆ្នាំ បានជេរគាត់ថា អាឈ្លើយ ពេលនោះ គាត់ខឹងបានយកកាំបិតខ្វែវដែក ដងឈើ ប្រវែងប្រហែល១.៥០ម៉ែត្រ ដេញកាប់ចំនួន ១ កាំបិត ត្រូវក បណ្តាលអោយដាច់ក្បាលចេញពីខ្លួនប្រាណ និងស្លាប់តែម្តង ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចខេត្តបន្ទាយមានជ័យចាប់ខ្លួនបាន ហើយបញ្ជូនខ្លួនជនសង្ស័យទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ។ ចំណែកសពបានប្រគល់ ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។