កម្លាំងនគរបាលក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីអំពើលួច (លួចម៉ូតូ)
ខេត្តសៀមរាប៖ កម្លាំងនគរបាលខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ពាក់ព័ន្ធនឹងករណីអំពើលួច (លួចម៉ូតូ) ការចុះបង្រ្កាបនេះដោយមានការយកចិត្តទុកដាក់ និងមានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់លោក វរសេនីយ៍ឯក ដា ចំរេីន អធិការនគរបាលក្រុងសៀមរាប ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឃាត់ខួនជនសង្ស័យបានចំនួនម្នាក់ ៖
ជនសង្ស័យមានឈ្មោះ ហន ប៊ុនសុង ភេទប្រុស អាយុ ៤១ឆ្នាំ មុខបររមិនពិតប្រាកដ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិស្វាយតាដោក ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា៖ នៅថ្ងៃទី២១ ខែមិថុនា ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង២២:៣០នាទី កម្លាំងនគរបាលក្រុងសៀមរាប បានទទួលសេចក្តីរាយការណ៍ ពីជនរងគ្រោះថា មានជនសង្ស័យ ០១ នាក់ លួចម៉ូតូរបស់ខ្លួន ដែលបានចតទុកនៅខាងមុខផ្ទះ ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។ ក្រោយពីទទួលបានការរាយការណ៍ កម្លាំងសមត្ថកិច្ចយេីងបានចុះទៅឃាត់ខ្លួនបានជនសង្ស័យ ០១ នាក់ ឈ្មោះ ហន ប៊ុនសុង ។ ក្រោយពីឃាត់ខ្លួន និងសួរនាំ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វេីសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះខាងលេីពិតប្រាកដមែន តែត្រូវបានជនរងគ្រោះ ជាម្ចាស់ម៉ូតូប្រទះឃេីញ និងរាយការណ៍មកសមត្ថកិច្ច ។
វត្ថុតាង ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ។
ជនសង្ស័យខាងលើ បច្ចុប្បន្នសមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ៕ រីឯវត្ថុតាងដកហូត បានប្រគល់ជូនជនរងគ្រោះវិញផងដែរ ៕