ករណីអគ្គិភ័យឆេះផ្ទះមួយខ្នង និងឆេះតូបហាងកាហ្វេយីហោ DOMO នៅក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប


ខេត្តសៀមរាប ៖ ករណីអគ្គិភ័យឆេះផ្ទះមួយខ្នង និងឆេះតូបហាងកាហ្វេយីហោ DOMO ទាំងកណ្តាលថ្ងៃ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នាវេលាម៉ោង១២និង៣០នាទីរសៀល ត្រូវថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ដែលស្ថិតនៅក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

ម្ចាស់ផ្ទះមានឈ្មោះ ហ៊ឹម រ៉េត ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរលក់ដូរ និងហាងកាហ្វេយីហោ DOMO ម្ចាស់ឈ្មោះ លី ជុនដុល្លារ ភេទប្រុស អាយុ ២៨ឆ្នាំ ដែលមានទីតាំងស្ថិតនៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា៖ ករណីអគ្គិភ័យនេះបណ្តាលឲ្យខូចខាតផ្ទះឈើចំនួន១ខ្នង ដែលមានទទឹង ៨ម៉ែត្រ បណ្តោយ ១០ម៉ែត្រ (ខូចខាត៩០ភាគរយ) តូបកាហ្វេដំបូលប្រក់ស័ង្កសី ដែលមានទទឹង ៣ម៉ែត្រ បណ្តោយ ៤ម៉ែត្រ(ខូចខាត៤០ភាគរយ) និងរោងកាហ្វេដំបូលប្រក់ស្បូវ ដែលមានទទឹង ៤ម៉ែត្រ បណ្តោយ ៩ម៉ែត្រ (ខូចខាត៧០ភាគរយ) ។​
ចំពោះមូលហេតុបណ្តាលមកពី ទុស្សេខ្សែភ្លើង ទើបបង្កឱ្យមានអគ្គិភ័យឆាបឆេះកើតឡើង ។
ក្រោយពីទទួលបានព័ត៌មានពីករណីអគ្គិភ័យនេះភ្លាម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចាត់កម្លាំង ជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចុះពន្លត់អគ្គិភ័យនេះ ដោយប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យ សរុបចំនួន ០៧គ្រឿង ប្រើប្រាស់ទឹកអស់សរុបអស់ចំនួន ០៤ រថយន្ត ដោយក្នុងនោះរួមមាន៖ រថយន្តពន្លត់អគិ្គភ័យ នៃស្នងការដ្ឋាននគរបាលខេត្តចំនួន ០៣គ្រឿង រថយន្តពន្លត់អគិ្គភ័យ នៃអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រីចំនួន ០១គ្រឿង រថយន្តពន្លត់អគ្គិភ័យ នៃកងរាជអាវុធហត្ថចំនួន ០១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ នៃអាជ្ញាធរជាតិអប្សរាចំនួន ០២គ្រឿង ទើបយើងអាចគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះឲ្យរលត់ទៅវិញ នៅវេលាម៉ោង១៣និង៣០នាទី ថ្ងៃខែឆ្នាំដដែរ។
អត្ថបទពាក់ព័ន្ធ