កម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធនឹងករណីអំពើលួច មានស្ថានទម្ងន់ទោស (លួចម៉ូតូ)

ខេត្តសៀមរាប៖ កម្លាំងនគរបាលក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២ នាក់ ពាក់ព័ន្ធនឹងករណីអំពើលួច (លួចម៉ូតូ) ការចុះបង្រ្កាបនេះដោយមានការយកចិត្តទុកដាក់ និងមានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់លោក វរសេនីយ៍ឯក ដា ចំរេីន អធិការនគរបាលក្រុងសៀមរាប ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឃាត់ខួនជនសង្ស័យបានចំនួន ០២នាក់ កាលពីវេលាម៉ោង ២២និង៣០នាទីយប់ ត្រូវថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ ៕

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ៖ នៅថ្ងៃទី២៤ ទី២៨ ខែមិថុនា ខែមិថុនា ឆ្នាំ២០២៥ មានករណីអំពើលួចម៉ូតូនៅក្នុងក្រុងសៀមរាប ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ កម្លាំងនៃអធិការនគរបាលក្រុងសៀមរាប បានបើកការស៊ើបអង្កេតស្រាវជ្រាវ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប បានសហការជាមួយ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគមន៍ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ មានឈ្មោះ ព្រិន ជឿន ភេទប្រុស អាយុ៤២ឆ្នាំ ដែលជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារចំនួន ០៣ លើក ករណីអំពើលួចម៉ូតូ បន្ទាប់មកជនសង្ស័យឈ្មោះ ព្រិន ជឿន បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកឈ្មោះ ឈឹម ហាន ហៅតាក្របីជុយ ភេទប្រុស បានធ្វើសកម្មភាពលួចម៉ូតូក្នុងក្រុងសៀមរាបចំនួន ០៣ លើក ហើយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈឹម ហាន ហៅតាក្របីជុយ ដែលជាបក្ខពួក និងបានស្រាវជ្រាវរកឃើញម៉ូតូចំនួន ០២ គ្រឿង ឈ្មោះ ឈឹម ហាន ហៅតាក្របីជុយ បានឆ្លើយសារភាពថាខ្លួនពិតជាធ្វើសកម្មភាពលួចម៉ូតូ ជាមួយបក្ខពួកឈ្មោះ ព្រិន ជឿន ពិតប្រាកដមែន ។

វត្ថុតាងសមត្ថកិច្ចដកហូតបាន ៖ ម៉ូតូចំនួន ០២ គ្រឿង
ទី១ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខ សៀមរាប 1AQ -7895 ដែលមានលេខតួ និងលេខម៉ាស៊ីន 0121508 ។
ទី២ ម៉ាកហុងដាឌ្រីម សេរីឆ្នាំ ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1AL-6172 មានលេខតួ និងលេខម៉ាស៊ីន 6139687 ។

ជនសង្ស័យទាំង០២នាក់ខាងលើ បច្ចុប្បន្នសមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ៕ រីឯវត្ថុតាង ម៉ូតូចំនួនពីរគ្រឿងបានប្រគល់ជូនជនរងគ្រោះវិញផងដែរ ៕

អត្ថបទពាក់ព័ន្ធ