លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប នាំយកគ្រឿងឧបភោគបរិភោគ ប្រគល់ជូនកងកម្លាំង កំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ

ខេត្តសៀមរាប៖​ ថ្ងៃសៅរ៍ ១០កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តសៀមរាប បានដឹកនាំលោក អនុប្រធាន លេខាធិការដ្ឋាន ប្រធានផ្នែក ប្រធានក្រុង ស្រុក និងសមាជិក សមាជិកា ទាំង១២ នាំយកគ្រឿងឧបភោគបរិភោគ ដែលបានពីការចូលរួមរបស់សមាជិក សមាជិកា និងសប្បុរសជន ប្រគល់ជូន ឧត្តមសេនីយ៍ទោ ជា សុភ័ក្រ មេបញ្ជាការរង និងជាមេបញ្ជាការប្រចាំទិសទី២ យោធិភូមិភាគទី៤ ដែលស្ថិតនៅស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ ដើម្បីចែកជូនកងកម្លាំង កំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន រវាងកម្ពុជា-ថៃ និងដើម្បីបង្កើនស្មារតីទទួលខុសត្រូវខ្ពស់រងចាំអនុវត្ត បទបញ្ជា និងគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាលក្រោមការ ដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារបូរណៈភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
+ គ្រឿងឧបភោគបរិភោគដែលប្រគល់ជូនរួមមាន៖
១,អង្ករ ចំនួន ៥០០ គីឡូក្រាម
២, ឱសថ(ថ្នាំពេទ្យព្យាបាលជំងឺទូទៅ)
៣,ទឹកត្រី ចំនួន ៥០ យួរ
៤,ទឹកស៊ីអ៊ីវ ចំនួន ៦០ យួរ
៥,ប្រេងឆា ចំនួន ចំនួន ១០០ លីត្រ
៦,អំបិល ៥០ គីឡូក្រាម
៧,ស្ករស ចំនួន ៥០ គីឡូក្រាម
៨,ខ្ទឹមស ចំនួន ២០ គីឡូក្រាម
៩,ប៊ីចេង ចំនួន ២០ គីឡូក្រាម
១០,មីជាតិ ៣០ កេស
១១,ត្រីខ ចំនួន ៣០០ កំប៉ុង
១២,ប្រហុក លីង ឬប្រហុកឆា ចំនួន ១០០ កំប៉ុង
១៣,ត្រីប្រាងៀត ចំនួន ១០ គីឡូក្រាម
១៤,ប្រហុកសាច់ ចំនួន ៥ គីឡូក្រាម
១៥,តង់ខៀវធំ ចំនួន ៤
១៦,ទឹកសុទ្ធ ចំនួន ៤០០ យួរ
១៧,ទឹកសុទ្ធ វីតាល់ ចំនួន ១០០ កេស
ចំណាយថវិកាសរុបចំនួន ៖​ ១១,៩៧៦,០០០៛ (ដប់មួយលាន ប្រាំបួនរយចិតសិបប្រាំមួយពាន់រៀលគត់).
អត្ថបទពាក់ព័ន្ធ