លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នគរបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុង ពិធីប្រគល់ទទួលម៉ូតូចំនួន ០៨គ្រឿង ឱ្យទៅការិយាល័យនគរបាលការពារបេតិកភណ្ឌ

សៀមរាប ៖ នៅព្រឹកថ្ងៃសុក្រ ៦កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីភាពក្នុង ពិធីប្រគល់ទទួលម៉ូតូចំនួន ០៨គ្រឿង ឱ្យទៅការិយាល័យនគរបាលការពារបេតិកភណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីបំពេញតម្រូវការក្នុងការប្រើប្រាស់ជាបណ្តោះអាសន្ននៅក្នុងអង្គភាព៕

អត្ថបទពាក់ព័ន្ធ