លោក ឧត្តមសេនីយ៍ត្រី សៀ ទីន អញ្ជើញចុះត្រួតពិនិត្យពីតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកសូទ្រនិគម
ខេត្តសៀមរាប ៖ លោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំលោកមេបញ្ជាការរងទទួលការងារជំនាញ អញ្ជើញចុះត្រួតពិនិត្យពីតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ សម្រាប់ថ្ងៃទី២ ក្នុងឆមាសទី២ ឆ្នាំ២០២៥ នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកសូទ្រនិគម។
ក្នុងពិធីនោះ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បាននាំយកអាវរងាដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគល់ជូនដល់កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកទទួលបានគ្រប់ៗគ្នា ព្រមទាំងកាបូបពេទ្យចំនួន ២ឈុត ដែលមានសម្ភារៈសម្រាប់សង្រ្គោះបឋម (មាន ១៣មុខ) ប្រគល់ជូនដល់អង្គភាពផងដែរ។
ជាចុងក្រោយ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានបន្តដឹកនាំក្រុមការងារ ចុះពិនិត្យមើលអគារស្នាក់នៅ នឹងបន្តចុះត្រួតពិនិត្យជាក់ស្ដែង នូវទីតាំងសំខាន់ៗ ក្នុងភូមិសាស្ត្រ ស្រុកសូទ្រនិគម រួមមាន៖
១-ទំនប់ ៧៨ ស្ថិតនៅភូមិសន្ទៃ ឃុំដានរុន។
២-ទីតាំងភូមិសាស្រ្ដ ក្នុងឃុំកំពង់ឃ្លាំង។


























