ពិធីដង្ហែអង្គកឋិនទានសាមគ្គីនៅវត្តមហាប្រាសាទរាជាធិបតី “ហៅវត្តព្រិន្ទ”

ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃអាទិត្យ ៥រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំសហការី ចូលរួមដង្ហែអង្គកឋិនទានសាមគ្គីនៅវត្តមហាប្រាសាទរាជាធិបតី “ហៅវត្តព្រិន្ទ” ដែលស្ថិតនៅក្នុងភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

ការរៀបចំផ្តួចផ្តើមអង្គកឋិនទាននេះ ក៏បានឧទ្ទិសជូននូវបុណ្យកុសលទាំងឡាយ ដែលកើតពីសទ្ធាជ្រះថ្លាធ្វើបុណ្យកឋិនទានសាមគ្គីនេះ ជូនចំពោះជីដូនជីតា ញាតិកាទាំងប្រាំពីសណ្តាន និងនាយ នាយរង ពលនគរបាល ដែលបានចែកឋាន ទៅកាន់លោកខាងមុខផងដែរ ៕

អត្ថបទពាក់ព័ន្ធ