ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបើកផ្តល់ប្រាក់ឧបត្ថម្ភ ជូនដល់កងកម្លាំងនគរបាលក្នុងផែនការងារសណ្តាប់ធ្នាប់
ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបើកផ្តល់ប្រាក់ឧបត្ថម្ភរបស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោកជំទាវ ដែលមានទឹកប្រាក់សរុបចំនួន ១០,០០០ដុល្លារ ជូនដល់កងកម្លាំងនគរបាលក្នុងផែនការងារសណ្តាប់ធ្នាប់ និងកងកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១៣ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប៕