កម្លាំងនគរបាលចំនួនពីរស្រុកសហការគ្នា ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីអំពើលួចរថយន្ត

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលស្រុកស្វាយចេក សហការជាមួយ កម្លាំងនគរបាលស្រុកថ្មពួក ធ្វើការស្ទាក់ឃាត់រថយន្ត០១គ្រឿង និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីអំពើលួចរថយន្ត ប្រតិបត្តិការចុះបង្រ្កាបជនសង្ស័យខាងលើនេះ ធ្វើឡើងនៅចំណុចផ្លូវលំខាងលិចភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង០៨និង២០នាទីព្រឹក ត្រូវថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

ជនសង្ស័យមានឈ្មោះ យុន ដាវីត ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានឲ្យដឹងថា ៖ ក្រោយពីទទួលបានព័ត៌មានពីនគរបាលក្រុងប៉ោយប៉ែតថា មានករណីលួចរថយន្ត០១គ្រឿង ម៉ាកកាមរី ពណ៌ស សេរីឆ្នាំ ២០០៧  ពាក់ស្លាកលេខ បន្ទាយមានជ័យ 2E-8386 នៅវេលា ម៉ោង៥ ព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១៥ នៅចំណុចភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ លោកបានចាត់កម្លាំងនគរបាលស្រុកស្វាយចេក សហការជាមួយកម្លាំងនគរបាលស្រុកថ្មពួក ដើម្បីធ្វើការស្រាវជ្រាវស្ទាក់ឃាត់ខ្លួនជនសង្ស័យខាងលើ និងរថយន្ត០១គ្រឿងដែលមានភិនភាគដូចរថយន្តដែលបាត់ម៉ាក កាមរី ពណ៌ស សេរីឆ្នាំ ២០០៧  ពាក់ស្លាកលេខ បន្ទាយមានជ័យ 2E-8386 នៅចំណុច ផ្លូវលំខាងលិចភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មា រ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យខាងលើ និងរថយន្ត០១គ្រឿង បានប្រគល់ជូនកម្លាំងសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត ដើម្បីចាត់ការតាមនីតិវិធី  ៕

អត្ថបទពាក់ព័ន្ធ