អ្នកដើរលេងបុណ្យអុំទូកនៅក្រុងសៀមរាប រិះគន់តម្លៃផ្ញើម៉ូតូនៅតែមានតម្លៃថ្លៃដូចរាល់ៗឆ្នាំ


ខេត្តសៀមរាប ៖ ពលរដ្ឋដើរកម្សាន្ត ក្នុងពិធីបុណ្យអុំទូក ក្នុងក្រុងសៀមរាប រអ៊ូរទាំដូចរាល់ឆ្នាំថា ថ្លៃផ្ញើម៉ូតូនៅមានតម្លៃថ្លៃដដែល ពួកគេស្នើបញ្ឈប់ទម្លាប់យកថ្លៃផ្ញើម៉ូតូខ្ពស់ពីពលរដ្ឋក្នុងឱកាសពិធីបុណ្យទានជាតិ ។

តាមករណីតេលេក្រាម មានឈ្មោះ ចេក ម៉ាស់ ជាពលរដ្ឋម្នាក់មកពីខេត្តសៀមរាប បានផ្តល់ព័ត៌មានចូលក្នុងគ្រុបតេឡេក្រាម ព័ត៌មានខេត្តសៀមរាប ឱ្យដឹងថា តម្លៃផ្ញើម៉ូតូក្នុងថ្ងៃបុណ្យអុំទូក តម្លៃផ្ញើមួយគ្រឿង ៥ពាន់រៀល ទីតាំងនៅម្តុំផ្សារចាស់ ។

ចំណែកករណីតេឡេក្រាម មានឈ្មោះ ហេង វាសនា ជាពលរដ្ឋម្នាក់មកពីខេត្តសៀមរាប បានផ្តល់ព័ត៌មានចូលក្នុងគ្រុបតេឡេក្រាម ព័ត៌មានខេត្តសៀមរាប ឱ្យដឹងទៀតថា តម្លៃផ្ញើម៉ូតូក្នុងថ្ងៃបុណ្យអុំទូក តម្លៃផ្ញើមួយគ្រឿង ចន្លោះពី ៤ពាន់រៀល ទៅ៥ពាន់រៀល ។

ពលរដ្ឋសំណូមពរអាជ្ញាធរខេត្តសៀមរាប ជួយពិនិត្យមើលទីតាំងផ្ញើម៉ូតូទាំងអស់នោះផង កុំឱ្យមានការយកថ្លៃខ្លាំងពេក ។

អង្គភាពសារព័ត៌មាន ធីញូស៍ សុំការបំភ្លឺពីអ្នកនាំពាក្យរដ្ឋបាលសាលាខេត្តសៀមរាប លោក លី វណ្ណៈ បានប្រាប់ឱ្យដឹងតាមរយៈសារតេឡេក្រាម ៖ ករណីខាងលើនេះ រដ្ឋបាលខេត្តបានឱ្យ ស្នងការដ្ឋាន  និងក្រុមការងារសណ្តាប់ធ្នាប់ចុះពិនិត្យ បើម្ចាស់ទីតាំងទាំងអស់មិនស្តាប់ កម្មវិធីលើកក្រោយមិនអនុញ្ញាតឱ្យដាក់ផ្ញើទៀតឡើយ ។ លោកបានប្រាប់បន្ថែមទៀតថា ៖ បងប្អូនមួយចំនួនតូច គាត់នៅមិនរក្សាតម្លៃទេសចរណ៍ បងអភិបាលកំពុងឱ្យពិនិត្យករណីនេះ ។

នគរបាលខេត្តសៀមរាប ក៏បានចុះណែនាំឱ្យអ្នកទទួល ផ្ញើម៉ូតូ ក្នុងតម្លៃមួយគ្រឿង យកតែពីរពាន់រៀលតែប៉ុណ្ណោះ ដោយមិនឱ្យយកលើសពីហ្នឹង ។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដាក់ចេញនូវវិធានការណ៍ចំនួន៣ សម្រាប់ការអនុវត្ត រយៈពេល២ថ្ងៃបន្ថែមទៀត នៃពិធីបុណ្យ នេះបើតាមលោកឧត្តមសេនីយ៍ទោបានប្រាប់មកសារព័ត៌មាន ធីញូស៍ដេលី ឱ្យដឹងកាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ។

អត្ថបទពាក់ព័ន្ធ