សេចក្តីប្រកាសព័ត៌មាន អំពីការបាត់ប្លង់ដី ចំនួន៤ប្លង់ របស់ឈ្មោះ ជុំ សុខហេង

ខេត្តត្បូងឃ្មុំ ៖ ខ្ញុំបាទឈ្មោះ ជុំ សុខហេង ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ០៧.០៥.១៩៦៨ មុខរបរ កសិករ អាសយដ្ឋាន បច្ចុប្បន្នស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាន់អត្តសញ្ញាណប័ណ្ណលេខៈ ១៨០៦៦៥៥១០ លេខទំនាក់ទំនង ០៩៧ ៥៦ ២៤ ៧៩៩ ។

ធ្វើសេចក្តីប្រកាសព័ត៌មានអំពីការបាត់ប្លង់ដី ចំនួន៤ប្លង់ របស់ឈ្មោះ ជុំ សុខហេង រួមមាន ៖

១- ឯកសារស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លីចំនួន ០១ច្បាប់ ទំហំដី ៣០គុណនឹង២៣០ នៅក្នុងភូមិកកោះជុំ ឃុំ ខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប
២- ឯកសារស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លីចំនួន ០១ច្បាប់ ទំហំដី ៥២៥០ម៉ែត្រការ៉េ នៅក្នុងភូមិសណ្តាយ ឃុំ ខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប
៣- ឯកសារស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លីចំនួន ០១ច្បាប់ ទំហំដី ២០ គុណនឹង ៤០ នៅក្នុងភូមិព្រៃកុយ ឃុំ អំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប
៤- ឯកសារស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លីចំនួន ០១ច្បាប់ ទំហំដី ១៣២៣៦ម៉ែត្រការ៉េ នៅក្នុងភូមិតាកុះ ឃុំ ព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ពណ៌នាពីការបាត់បង់ ៖ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ១៤និង៣០នាទី ខ្ញុំបាទបានធ្វើឯកសារកាន់កាប់ប្រើប្រាប់ដីធ្លីរួចរាល់ចំនួន០៤ច្បាប់ រួចខ្ញុំបាទបានដាក់ឯកសារទាំង០៤ច្បាប់នោះក្នុងរថយន្តប្អូនធម៍របស់ខ្ញុំមានគ្នាពីរនាក់ រួចរូបខ្ញុំបាទបានរួមដំណើរជាមួយគ្នាពីខេត្តសៀមរាបទៅកាន់ខេត្តត្បូងឃ្មុំពេលពួកខ្ញុំមកដល់ខេត្តត្បូងឃ្មុំក៏សំរាកទាំងអស់គ្នានៅទីនោះ លុះព្រឹកឡើងប្អូនធម៍របស់ខ្ញុំទាំងពីរនាក់បានត្រឡប់ទៅភ្នំពេញវិញ ចំណែករូបខ្ញុំសំរាកនៅ ខេត្តត្បូឃ្មុំដដែលរហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ខ្ញុំបាទបានរកមើលឯកសារប្លង់ដីទាំង០៤ប្លង់នោះ ស្រាប់តែរកមិនឃើញ មិនដឹងបាត់នៅកន្លែងណាទេ ។ ភ្លាមនោះខ្ញុំបាទបានខលទៅសួរនាំបងប្អូនធម៌ទាំងពីរ អោយជួយរកប្លង់ ដីទាំងបួននោះក្នុងរថយន្តតែប្អូនធម៍បានប្រាប់មកវិញថារកឯកសារនោះមិនឃើញទេ ។

ខ្ញុំ ជុំ សុខហេង សូមប្រកាសថាព័ត៌មានខាងលើនេះគឺជាការពិត និងទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ ប្រសិនបើមានជនណាយកឯកសារដែលបាត់បង់នេះទៅប្រើប្រាស់ខុសច្បាប់ ។

ខាងក្រោមនេះជាឯកសារប្លង់ដីដែលបានបាត់ ៖

អត្ថបទពាក់ព័ន្ធ