ឯកឧត្តម ហេង សុធីរ នាំយកអំណោយសប្បុរសជនក្នុងខេត្តសៀមរាប ចែកជូនបងប្អូនភៀសសឹក ចំនួន ១២៧ គ្រួសារ នៅវត្តធុតង្គព្រះនិពាន្ត ក្នងឃុំពពេល ស្រុកសូទ្រនិគម


ខេត្តសៀមរាប ៖ ក្នុងស្មារតីខ្មែរជួយខ្មែរ ខ្មែរ​តែមួយ.​! ឯកឧត្តម ហេង សុធីរ អគ្គនាយក និងជាចាងហ្វាង អង្គភាពសារព័ត៌មាន ធីញូស៍ដេលី នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ អង្គភាពសារព័ត៌មាន ធីញូស៍ តំណាងសប្បុរសជនក្នុងខេត្តសៀមរាប បាននាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួន ប្រគេនជូនព្រះគ្រូចៅអធិការវត្ត ព្រះសុមនបិយរង្សី ស៊ិន សេត និងប្រគល់ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ចំនួន ១២៧ គ្រួសារ មក​ពីតាមបណ្តាលខេត្តជាប់ព្រំដែនកម្ពុជាថៃ ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលបានមកស្នាក់នៅក្នុងវត្តធុតង្គព្រះនិពាន្ត ក្នងភូមិត្រពាំងត្រុំ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

សូមបញ្ជាក់ផងដែរ អំណោយយកទៅប្រគល់ជូនដល់ប្រជាពលរដ្ឋភៀសសឹក ជាអំណោយទទួលបានពីសប្បុរសជននានាដែលរស់នៅក្នុងខេត្តសៀមរាប ជនភៀសសឹកសរុបចំនួន ១២៧ គ្រួសារ ស្មើ៣៨១នាក់ ស្រីចំនួន ២២៨នាក់ កុមារចំនួន ១៦១នាក់់ ចាស់ជរាចំនួន ២៣ នាក់ ជនពិការចំនួន ៦ នាក់ និងស្រ្តីមានផ្ទៃពោះចំនួន ៣នាក់ ។

ក្នុងនោះគ្រឿងឧបភោគបរិភោគក្នុងមួយគ្រួសារទទួលបានរួមមាន ៖ អង្ករ ១បេតូច, ទឹកសុទ្ធ ១យួរ, មីជាតិ, សាប៊ូ, ទឹកស៊ីអៀវ, អំបិល, ស្ករ, អំបុក និងឆៃប៉ូវផ្អែម រួមទាំងតង់ចំនួន ១០តង់, ម៉ុងចំនួន ២០ និងអាវចំនួន ៥០ ។

ឯកឧត្តម ហេង សុធីរ ក៏បានប្រគេនថវិកា ចំនួន ១០០ ០០០ រៀល ជូនដល់ព្រះចៅអធិការវត្តធុតង្គព្រះនិពាន្ត ដើម្បីដោះស្រាយជួយសម្រួលការលំបាកផ្សេងៗ ៕

ក្នុងស្មារតីខ្មែរជួយខ្មែរ ជាខឿនការពារជាតិដ៏រឹងមាំ ការណ៍នេះសបញ្ជាក់ឱ្យឃេីញថា ប្រជាជនខ្មែរ បានរួបរួមសាមគ្គី ទាំងកងកម្លាំងជួរមុខ និងអ្នកនៅជួរក្រោយ ។ ទន្ទឹមនេះ ឯកឧត្តម សូមធ្វើការដឹងគុណជាទីបំផុតចំពោះវីរភាពដ៏អង់អាចក្លាហានរបស់យុទ្ធជនជួរមុខដែលបានលះបង់ ពលី និងបូជាដើម្បីការពារទឹកដី និងប្រជាជនខ្មែរក្នុងគ្រាដ៏លំបាកនេះ ។

សូមរំឭកផងដែរថា អំណោយសប្បុរសជនក្នុងខេត្តសៀមរាប ជាការស្ម័គ្រចិត្ដចូលរួមពីមូលនិធិសប្បុរសធម៌ រៀបចំដោយអង្គភាពសារព័ត៌មាន ធីញូស៍ដេលី ដែលដឹកនាំដោយ ឯកឧត្តម ហេង សុធីរ ៕

អត្ថបទពាក់ព័ន្ធ