លោក ជា សារិន ចៅសង្កាត់នគរធំ ទទួលអំណោយពីសប្បុរសជន នាំយកគ្រឿងឧបភោគបរិភោគចែកជូនដល់ជនភៀសសឹកចំនួន ៩៨ គ្រួសារ


ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ជា សារិន ចៅសង្កាត់នគរធំ រួមទាំងសមាជិកក្រុមប្រឹក្សាសង្កាត់ បាននាំយកគ្រឿងឧបភោគបរិភោគ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋជាជនភៀសសឹក ដែលកំពុងជួបការខ្វះខាត បានមកស្នាក់នៅក្នុងសង្កាត់ ចំនួន ៩៨ គ្រួសារ បានរៀបចំបែងចែកនៅបរិវេណមុខសាលាសង្កាត់នគរធំ ស្ថិតក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ។

ក្នុងនោះគ្រឿងឧបភោគបរិភោគដែលនាំយកជូនដល់បងប្អូនប្រជាពលរដ្ឋជាជនភៀសសឹក រួមមាន ៖ អង្ករ ទឹកត្រី ទឹកសុីអុីវ ទឹកសុទ្ធ សៀងដប និង សម្លៀកបំពាក់ផ្សេងៗ ។

ក្នុងឪកាសនោះ លោក ជា សារិន ចៅសង្កាត់នគរធំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោកអាចារ្យធំ និងក្រុមការងាសារព័ត៌មាន ធីញូស៍ (THY News) ដែលបានចូលរួមឧបត្ថម្ភដល់រដ្ឋបាលសង្កាត់នគរធំ ដើម្បីរៀបចំបែងចែកជូនបងប្អូនប្រជាពលរដ្ឋជាជនភៀសសឹក ។

អត្ថបទពាក់ព័ន្ធ