លោកស្រី ហួត សំបូរ អគ្គនាយិការអង្គការ Minimolar Cambodia ព្រមទាំងក្រុមគ្រួសារ នាំយកអំណោយចែកជូនបងប្អូនភៀសសឹកចំនួន ១០០ គ្រួសារ ដែលមកស្នាក់នៅផ្សាររាត្រី៦០ម៉ែត្រ ក្នុងក្រុងសៀមរាប


ខេត្តសៀមរាប ៖ ក្នុងស្មារតីខ្មែរជួយខ្មែរ ខ្មែរ​តែមួយ.​! លោកស្រី ហួត សំបូរ អគ្គនាយិការអង្គការ Minimolar Cambodia ព្រមទាំងក្រុមគ្រួសារ បាននាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួន ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន ១០០គ្រួសារ ដែលមក​ពីតាមបណ្តាលខេត្តជាប់ព្រំដែនកម្ពុជាថៃ បានមកស្នាក់នៅផ្សាររាត្រី៦០ម៉ែត្រ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

អំណោយយកទៅប្រគល់ជូនដល់ប្រជាពលរដ្ឋភៀសសឹកសរុបមានចំនួន ១០០ គ្រួសារ រួមមាន មនុស្សចាស់ចំនួន ៤៥ នាក់ ក្មេង ៤៣ នាក់ ស្រ្តីពោះធំចំនួន ១៦ នាក់ ក្នុងនោះគ្រឿងឧបភោគបរិភោគរួមមាន អង្កចំនួន ១តោន ទឹកបរិសុទ្ធ ១០០ យួរ ទឹកត្រី ទឹកស៊ីអ៊ីវ គ្រឿងទេស បន្លែ និងសម្លៀកបំពាក់មួយចំនួនផងដែរ ។

ក្នុងស្មារតីខ្មែរជួយខ្មែរ ជាខឿនការពារជាតិដ៏រឹងមាំ ការណ៍នេះសបញ្ជាក់ឱ្យឃេីញថា ប្រជាជនខ្មែរ បានរួបរួមសាមគ្គី ទាំងកងកម្លាំងជួរមុខ និងអ្នកនៅជួរក្រោយ ។ ទន្ទឹមនេះ លោកស្រី ហួត សំបូរ អគ្គនាយិការអង្គការ Minimolar Cambodia សូមធ្វើការដឹងគុណជាទីបំផុតចំពោះវីរភាពដ៏អង់អាចក្លាហានរបស់យុទ្ធជនជួរមុខដែលបានលះបង់ ពលី និងបូជាដើម្បីការពារទឹកដី និងប្រជាជនខ្មែរក្នុងគ្រាដ៏លំបាកនេះ ។

សូមបញ្ជាក់ថា អង្គការ Minimolar Cambodia ដែលមានទីស្នាក់ការស្ថិតនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ បានបង្កើតឡើងអស់រយៈពេលជាង ១០ឆ្នាំមកហើយ គឺតែងតែយកចិត្តទុកដាក់ក្នុងការចូលរួមជួយដល់សង្គម និងប្រជាពលរដ្ឋដែលជួបការក្រីក្រ ក៏ដូចជាជួបការលំបាកផ្សេងៗ ។

អត្ថបទពាក់ព័ន្ធ