កម្លាំងនគរបាលខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យ ០៥ នាក់ ពាក់ព័ន្ធនឹងករណីអំពើលួចម៉ូតូ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន


ខេត្តសៀមរាប ៖ កម្លាំងនគរបាលខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០៥ នាក់ ពាក់ព័ន្ធនឹងករណីអំពើលួចម៉ូតូ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង០២និង០៦នាទី នៅចំណុចបន្ទប់ជួល ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ប្រតិបត្តការចុះបង្រ្កាបជនសង្ស័យខាងលើ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការចង្អុលដឹកនាំពីលោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់លោក វរសេនីយ៍ឯក ដា ចំរេីន អធិការ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប សហការជាមួយ អធិការដ្ឋាននគរបាលស្រុកក្រឡាញ់ បានធ្វើការស្រាវជ្រាវ និងឃាត់ខួនជនសង្ស័យបានចំនួន០៥នាក់ ។

តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ៖ ក្រោយពីកើតហេតុជនជនរងគ្រោះ មានឈ្មោះ ថង ធាវី ភេទស្រី អាយុ ៣៧ឆ្នាំ ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ បានមកដាក់ពាក្យបណ្ដឹង និងរាយការណ៌ជូនសមត្ថកិច្ច បន្ទាប់ពីសមត្តកិច្ចទទួលបានពាក្យបណ្ដឹង សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវ រហូតកំណត់អត្តសញ្ញាណជនសង្ស័យបាន ទើបនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១៤ និង០០នាទី កម្លាំង នៃអធិការដ្ឋាននគរបាលនគរបាលក្រុងសៀមរាប បានសហការណ៌ជាមួយ កម្លាំង នៃអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ៖ ទី០១ មានឈ្មោះ ផាន រក្សា ហៅស្កាយ ភេទប្រុស អាយុ២២ឆ្នាំ និងទី០២ មានឈ្មោះ ឆៃ ម៉េងហ៊ាង ហៅ ម៉េងហ៊ាង ភេទប្រុស អាយុ១៥ឆ្នាំ រួមទាំងវត្ថុតាង (ម៉ូតូជនរងគ្រោះចំនួន០១គ្រឿង) យកមកសួរនាំ ជនសង្ស័យទាំងពីរបានឆ្លើយសារភាពចំពោះមុខសម្ថកិច្ច ដូចគ្នាថាពួកខ្លួន និងបក្ខពួក ពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះខាងលើ ពិតប្រាកដមែន ។ បន្ទាប់ពីសមត្ថកិច្ចបានចម្លើយសារភាព នៅវេលាម៉ោង១៩និង៣០នាទី នាថ្ងៃដដែល នៅចំណុចគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប សម្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ តោ សំរេច ហៅ សំណាង ភេទប្រុស អាយុ១៧ឆ្នាំ ,ឈ្មោះ ឌី ពិសុទ្ធ ហៅសិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ និងឈ្មោះកាយ សុវណ្ណារ៉ា ហៅ តឿ ភេទប្រុស អាយុ១៧ឆ្នាំ យកមកធ្វើការសួរនាំ ក្រោយពីសួរនាំជនសង្ស័យបានឆ្លើយសារភាពដូចគ្នាថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពខាងលើពិតប្រាកដមែន ។

វត្ថុតាងសមត្ថកិច្ចដកហូតរួមមាន ៖ ម៉ូតូរបស់ជនរងគ្រោះចំនួន០១គ្រឿង និងម៉ូតូរបស់ជនសង្ស័យចំនួន០១គ្រឿង ។ សមត្ថកិច្ចបានធ្វើតេស្ដស្វែងរកសារធាតុញៀន តាមរយៈទឹកនោម លើជនសង្ស័យទាំងអស់ ជាលទ្ធផល វិជ្ជមាន (ជាតម្រុយមេតំហ្វេតាមីន) លើជនសង្ស័យឈ្មោះ កាយ សុវណ្ណារ៉ា ហៅតឿ ។​​

ជនសង្ស័យខាងលើ បច្ចុប្បន្នសមត្ថកិច្ចបញ្ជូនទៅកម្លាំងការិយាល័យជំនាញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ៕

អត្ថបទពាក់ព័ន្ធ