តួកគីព្រមានប្រឆាំងនឹងការអន្តរាគមន៍ពីបរទេសនៅអ៊ីរ៉ង់ និងអំពាវនាវឱ្យមានការចរចា

លោក អូមេ សេលីក (Omer Celik) អ្នកនាំពាក្យគណបក្សកាន់អំណាច AK បានសង្កត់ធ្ងន់ថា បញ្ហាទាំងនេះត្រូវតែដោះស្រាយតាមរយៈយន្តការផ្ទៃក្នុងរបស់អ៊ីរ៉ង់។ លោកបានព្រមានថា «យើងជឿជាក់ថាការអន្តរាគមន៍ពីបរទេសនឹងនាំឱ្យមានផលវិបាកកាន់តែអាក្រក់ ជាពិសេសការអន្តរាគមន៍ដែលបង្កឡើងដោយអ៊ីស្រាអែល»។

រដ្ឋមន្ត្រីការបរទេសតួកគី លោក ហាខាន់ ហ្វីដាន (Hakan Fidan) បានទទួលស្គាល់ថា បាតុកម្មនេះកើតចេញពីបញ្ហាពិតប្រាកដ ប៉ុន្តែក៏កំពុងត្រូវបាន «ញុះញង់ពីបរទេស» ដោយគូប្រជែងរបស់អ៊ីរ៉ង់ផងដែរ។ លោកបានអំពាវនាវឱ្យមានការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីដោះស្រាយបញ្ហា។

សូមជម្រាបថា យោងតាមក្រុមសិទ្ធិមនុស្ស HRANA មនុស្សចំនួន ៥៤៤នាក់បានស្លាប់ និងជាង ១ម៉ឺននាក់ត្រូវបានចាប់ខ្លួន ចាប់តាំងពីការតវ៉ាផ្ទុះឡើងនៅចុងខែធ្នូ៕

អត្ថបទពាក់ព័ន្ធ