ឯកឧត្តម ហេង សុធីរ បាននាំយកបច្ច័យចំនួន ៤០០ ០០០ រៀល ដែលទទួលបានពីពុកម៉ែបងប្អូនសប្បុរសជនក្នុងគ្រុបព័ត៌មានខេត្តសៀមរាប ជូនដល់គ្រួសារសព លោកអនុសេនីយ៍ទោ ស្មឿន វ៉ិត ដែលបានពលីជីវិតនៅសមរភូមិប្រាសាទតាមាន់ធំ
ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហេង សុធីរ បាននាំយកបច្ច័យចំនួន ៤០០ ០០០ រៀល ដែលទទួលបានពីពុកម៉ែបងប្អូនសប្បុរសជនក្នុងគ្រុបព័ត៌មានខេត្តសៀមរាប តំណាងពួកគាត់យកទៅជូនដល់ក្រុមគ្រួសារដើម្បីរៀបចំពិធីបុណ្យសព លោក អនុសេនីយ៍ទោ ស្មឿន វ៉ិត ដែលបានពលីក្នុងសមរភូមិ ដោយការប៉ះទង្គិចប្រដាប់អាវុធរវាងកម្ពុជាជាមួយថៃ នៅមូលដ្ឋានប្រាសាទតាមាន់ធំ កាលពីវេលាម៉ោង១៦:៣០នាទីរសៀលល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ បច្ចុប្បន្នសពលោកអនុសេនីយ៍ទោបានតម្កល់ធ្វើពិធីនៅក្នុងភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។
ជំនួសមុខឲ្យក្រុមគ្រួសារនៃសព សូមថ្លែងអំណរគុណអរគុណដល់ ពុកម៉ែបងប្អូនសប្បុរសជនក្នុងគ្រុបព័ត៌មានខេត្តសៀមរាប បានចូលរួមបច្ច័យបុណ្យ តាមសទ្ធាជ្រះថ្លា ជួយដល់ក្រុមគ្រួសារនៃសព វីរៈកងទ័ពរបស់យើង ដើម្បីសម្រួលដល់ពិធីបុណ្យ ដោយគ្រួសាររបស់គាត់ខ្វះខាតជាខ្លាំង និងសូមជូនពរសប្បុរសជនទាំងអស់ជួបតែពុទ្ធពរទាំង៥ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ។












