នារីរូបស្រស់ម្នាក់ ត្រូវជនសង្ស័យដែលត្រូវជាសង្សារ ស-ម្លា-ប់ រហូតធុំក្លិនស្អុយ ទើបភ្ញាក់ផ្អើល

ភ្នំពេញ៖ នៅទីបំផុត ជនដៃដល់បានចូលខ្លួនសារភាពទោស ពាក់ព័ន្ធករណីរឿងឃាតកម្ម ដោយបានសម្លាប់មិត្តស្រីរបស់ខ្លួន រួចបង្វែរសាច់រឿងទៅជាករណីអត្តឃាត (ចង ក) នៅអធិការដ្ឋាននគរបាលស្រុកក្រឡាញ់​ ខេត្តសៀមរាប​ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ នេះ ។

ជនសង្ស័យមានឈ្មោះ ភុំ ផា ភេទប្រុស អាយុ២០ឆ្នាំ មុរបរ កម្មកររោងចក្រ មានស្រុកកំណើតនៅ ខេត្តឧត្តរមានជ័យ ។ ចំណែកនារីរងគ្រោះមានឈ្មោះ   ឈ្មោះ ស៊ីម រ៉ាឌី អាយុ ១៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើតនៅភូមិសំបួរ ឃុំព្រៃគុយ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ​ ។

គួររម្លឹកផងដែរថា កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ មានការភ្ញាក់ផ្អើលដោយប្រទះឃើញសាកសពនារី ក្នុងសភាពបិទទ្វារបន្ទប់ រួចចាក់សោពីខាងក្រៅ នៅបន្ទប់លេខ៣៧ ជាន់ទី១ ផ្ទះជួល ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

 

អត្ថបទពាក់ព័ន្ធ