គួរប្រុងប្រយ័ត្ន! ពលរដ្ឋម្នាក់ នៅស្រុកវ៉ារិន ត្រូវបានពស់ចឹកស្លាប់

ខេត្តសៀមរាប ៖ប្រជាពលរដ្ឋម្នាក់ត្រូវបានពស់ចឹកបណ្ដាលឲ្យស្លាប់។ ហេតុការណ៍បានកើតឡើង នៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៤ រស់នៅភូមិ គោកចាន់ ឃុំល្វាក្រាំង ស្រុកវ៉ារិន មានចម្ងាយពីផ្ទះប្រវែង៤០០ម៉ែត្រ។

ជនរងគ្រោះ មាន ឈ្មោះ សឿ សឿន អាយុ ៤៤ ឆ្នាំរស់នៅភូមិ គោកចាន់ ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប។ ហេតុការណ៍នេះ មូលហេតុ ជនរងគ្រោះ ឈ្មោះ សឿ សឿន បានឃើញពស់ វាលូនចូលរន្ធ ក៏បបួលប្អូនបង្កើតនឹងក្មួយប្រុស ទៅចាប់ដែលមានចម្ងាយពីផ្ទះប្រវែង៤០០ម៉ែត្រ ពេលទៅដល់ ឈ្មោះ សឿ សឿន បានលូកដៃចូលរន្ធ ដើម្បីចាប់ពស់ ដោយស្មានថា ពស់ថ្លាន់ ហេីយពស់ចឹកដៃឆ្វេងចំម្រាមកណ្ដាល ក្រោយយកពស់ចេញពីរន្ធ ទើបដឹងថា ជាពស់ក្រឡាចាស់។

សមត្ថកិច្ចបានបន្តទៀតថា បន្ទាប់ពីមានពស់ចឹកបែបនេះ មកបងប្អូននិងក្មួយ បានយកឈ្មោះ សឿ សឿន មកផ្ទះនិងបានដឹកបន្តទៅមណ្ឌលសុខភាពល្វាក្រាំង តែបានស្លាប់តាមផ្លូវតែម្ដង។ សាកសពត្រូវសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទពាក់ព័ន្ធ