ឆេះកុដិលោក នៅវត្តជ័យគីរីមុន្នីរង្សី ហៅវត្តរុន បណ្តាលឲ្យរងការខូចខាតកុដ្ឋ១ខ្នងទាំងស្រុង
ខេត្តសៀមរាប៖ ករណីអគ្គិភ័យ ឆេះកុដិលោក បណ្តាលឲ្យរងការខូចខាតធ្ងន់ធ្ងរ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០: ២០នាទីព្រឹក ត្រូវថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចវត្តជ័យគីរីមុន្នីរង្សី ហៅវត្តរុន ស្ថិតនៅភូមិរុន សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ។
ភ្លើងឆេះកុដិលោក ព្រះនាមឈ្មោះសួន កុសល ព្រះជន្ម ៤៤ព្រះវស្សា ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច៖ អគ្គិភ័យ ឆេះកុដិលោក នៅវេលាម៉ោង១០: ២០នាទី រលត់ទៅវិញនៅម៉ោង១១:៣០ នាទី ហើយបានរងការខូច ខាតកុដ្ឋ១ខ្នងទាំងស្រុង ទំហំ ៦គុណ ៧ម៉ែត្រ កម្ពស់៦ម៉ែត្រប្រក់ ស៊ីប្រូ ជញ្ជាំងក្តារ, បាឡុង៦០៣ចានឆ្នាំមួយចំនួន, ឯកសារនិងសៀវភៅព្រះធម៏មួយចំនួន, ស្បង់ជីពរមួយចំនួន, និងសម្ភារៈផ្សេងៗទៀតមិនចាំអស់ ។ ចំពោះករណីឆេះកុដិមួយនេះមិន បណ្ដាលអោយប៉ះពាល់ដល់កុដិផ្សេងដែលនៅជុំវិញទីនោះទេ ហើយមិនបណ្ដាលឲ្យមានមនុស្សរងរបួសទេ។
ចំពោះមូលហេតុ បណ្ដាលមកពីទុស្សេខ្សែរភ្លើង ។
ក្នុងពេលកំពុងកើតហេតុ រថយន្ដពន្លត់អគ្គីភ័យ ពុំបានចេញជួយអន្តរាគមន៍ទេដោយសារការទទួលពត៌មានបានក្រោយភ្លើងឆេះរួចហើយ ។