អបអរសាទរ.! Barcelona ឈ្នះ Real Madrid ២-០ យប់ម៉ិញ ល្មមគ្រប់គ្រាន់នឹងក្លាយជាជើងឯកលីគ La Liga រដូវកាលនេះ
ភ្នំពេញ ៖ មិនធម្មតាការប្រកួតដ៏ក្តៅគគុករវាងក្រុមល្បីទាំងពីរ Barcelona និង Real Madrid ធ្វើឲ្យកក្រើកពិភពបាល់ទាត់អឺរ៉ុប ដែលធ្វើឲ្យក្រុមបាល់ទាត់ Barcelona បានគ្រងជើងឯកទាំងការប្រកួតនៅសល់ ៣ ប្រកួតទៀត។

បាសេឡូណា ដែលបានឈ្នះពានរង្វាន់ លីគកំពូលអេស្ប៉ាញ ឡាលីហ្គា លើកទី២៩ ក្នុងប្រវត្តិសាស្ត្រក្លឹប ក្រោយពីយកឈ្នះក្រុមReal Madrid ក្នុងលទ្ធផល 2-0 កាលពីយប់ម៉ិញដោយអ្នករកគ្រាប់បាល់ កីឡាករ Rashford នាទី9 និងកីឡាករ Ferran Torres នាទី18 ។

គ្រូខ្លាំង សិស្សល្អ បាសេឡូណា ឈ្នះពានឡាលី្គហ្កា ២រដូវកាលជាប់ៗគ្នា ក្រោមការដឹកនាំរបស់លោក Hansi Flick កាលពីរដូវកាលមុន ក្រុម Barca ក៏បានគ្រងជើងឯកលីគកំពូលអេស្ប៉ាញលើកទី២៨ របស់ពួកគេ បន្ទាប់ពីឆ្លងកាត់ការប្រកួតប្រជែងទល់នឹងក្រុម Real Madrid យ៉ាងស្វិតស្វាញ។

គួរជម្រាបផងដែរថា Barcelona ក្រោមការដឹកនាំរបស់លោក Hansi Flick៖ ប្រកួតបានចំនួន114 games,រកគ្រាប់បាល់បាន 315 goals
,ជ័យជំនះចំនួន 87 wins,ទទួលបានពានរង្វាន់ 2x La Liga ចំនួន 2, ពាននរង្វាន់ Copa del Rey និងពានរង្វាន់2x Supercopa៕

