បុណ្យបណ្ដែតប្រទីបនៅថៃឆ្នាំនេះ បង្កក្ដីបារម្ភខ្លាំងដល់រដ្ឋាភិបាលខណៈប្រទីបភាគច្រើនធ្វើពីនំប៉័ង និងស្នោរ

ប្រទេសថៃ៖ អភិបាលក្រុងបាងកកគ្រោងរៀបចំវិធានការការពារពិធីបុណ្យបណ្ដែតប្រទីប នៅឆ្នាំក្រោយ បន្ទាប់ពីសង្កេតឃើញថ្ងៃទី២៧ វិចិ្ឆកា ពិធីបុណ្យប្រពៃណីលយប្រទីបប្រជាពលរដ្ឋថៃបាននាំគ្នាយកប្រទីបធ្វើពីនំប៉័ង និងស្នោរបណ្ដែតពេញផ្ទៃទឹក បណ្ដាលឱ្យទឹកល្អក់ស្អុយ និងមានត្រីងាប់ជាច្រើនក្បាលនៅទីតាំងសួនមិត្តភាព។

ឆ្នាំនេះប្រទីបដែលធ្វើដោយនំប៉័ងត្រូវរកឃើញមានចន្លោះពី៣.០០០ ទៅ៤.០០០ឈុត ដែលចំនួនដ៏ច្រើននេះពលរដ្ឋថៃមួយចំនួនគិតថាជាសោភ័ណភាពស្រស់ស្អាតផង និងជាចំណីដល់សត្វត្រីផង ប៉ុន្តែក្រោយចប់ពិធីរូបភាពជាច្រើនត្រូវបានបង្ហោះចែកចាយបង្កឱ្យផ្ទៃទឹកទាំងមូលមានភាពកង្វក់ សុទ្ធតែជាកាកសំណល់ដើមចេក និងស្នោរ ។

ដោយឡែកសម្រាប់រដ្ឋាភិបាលនៅក្រុងបាងកកវិញ ក្រោយឃើញផលប៉ះពាល់ដល់បរិស្ថានបែបនេះឆ្នាំក្រោយគណៈកម្មាធិការរៀបចំពិធីនឹងចាត់វិធានការទប់ស្កាត់មុនពេលប្រារព្ធ ៕

ប្រភព៖ thethaiger

អត្ថបទពាក់ព័ន្ធ