គីម យ៉ូជុង៖ កូរ៉េខាងជើង នឹងបន្តកសាងអំណាចយោធាដ៏ធំមហិមា
សេអ៊ូល៖ ប្អូនស្រីបង្កើតរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អ្នកនាង គីម យ៉ូជុង (Kim Yo Jong) បាននិយាយថាកូរ៉េខាងជើងនឹងបន្តកសាងអំណាច យោធាដ៏ធំមហិមា និងខ្លាំងក្លាជាទីបំផុត ដើម្បីការពារអធិបតេយ្យជាតិ និងសន្តិភាពក្នុងតំបន់។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានដកស្រង់សម្ដីរបស់អ្នកនាង គីម យ៉ូជុង ដោយនិយាយថាការធ្វើសមយុទ្ធយោធា ជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ក្នុងតំបន់នៅឆ្នាំ២០២៤នេះបានធ្វើឱ្យបរិយាកាសសន្តិសុខនៃតំបន់ទាំងមូលធ្លាក់ចូលក្នុងភាពច្របូកច្របល់ដ៏គ្រោះថ្នាក់។ យើងនឹងបន្តកសាងអំណាចយោធាដ៏ធំមហិមា និងខ្លាំងក្លាជាទីបំផុត ដើម្បីការពារអធិបតេយ្យរបស់យើង រួមទាំងសន្តិសុខ និងសន្តិភាពក្នុងតំបន់៕
ប្រភព៖ Reuters