ភ្លៀងមួយមេលាយឡំខ្យល់កន្ត្រាក់ និងរន្ទះបាញ់ បណ្តាលឱ្យមនុស្សចំនួន០៤នាក់រងរបួសស្រាល
ខេត្តសៀមរាប ៖ ភ្លៀងមួយមេលាយឡំខ្យល់កន្ត្រាក់ និងរន្ទះបាញ់ បណ្តាលឱ្យមនុស្សចំនួន០៤នាក់រងរបួសស្រាល ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៣និង១៥នាទីរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ នៅចំនុចផ្ទះលំហែ អូរពាមគ្រែ ស្ថិតក្នុងភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ។
បើតាមសមត្ថកិច្ចឱ្យដឹងថា ករណីខាងលើនេះ បណ្តាលឱ្យមនុស្សចំនួន០៤នាក់រងរបួសស្រាល ជនរងគ្រោះមានឈ្មោះ ១-ឈ្មោះអ៊ូ មករា ភេទប្រុស អាយុ ៤៦ឆ្នាំ ទីលំនៅភូមិដុកក្រសាំង ឃុំព្រែកតូច ស្រុកម៉ោង ខេត្តបាត់ដំបង ។ ២-ឈ្មោះទន់ សូលាង ភេទប្រុស អាយុ ៣២ ឆ្នាំ ភូមទួលស ឃុំកំពង់ឃ្លាំងស្រុកសូទ្រនិគម សៀមរាប ។ ៣-ឈ្មោះគឿម គន្ធា ភេទស្រី អាយុ ២៦ អាការៈសន្លប់ បានដឹងខ្លួន ទីលំនៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប និង៤-ឈ្មោះកុមារា វ៉ុន ជីវ័ន្ត ភេទប្រុស អាយុ ៤ ឆ្នាំ ទីលំនៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី សៀមរាប។
ក្រោយពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នងភ្នំ បានចុះទៅដល់កន្លែងកើតហេតុហើយជនរងគ្រោះទាំងអស់ត្រូវបានសាច់ញាតិបញ្ជូន ទៅមណ្ឌលសុខភាពអន្លង់ធំ ។
បច្ចុប្បន្ន ជនរងគ្រោះរបួស ស្រាល ៤ នាក់ខាងលើ ត្រូវបានក្រុមគ្រូពេទ្យ មណ្ឌលសុខភាពខ្នងភ្នំ ជួយព្យាបាល និងឱ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួនអស់ហើយ ៕

