នគរបាលខេត្តសៀមរាប បង្ក្រាបក្មេងទំនើងចំនួន០៥នាក់
ខេត្តសៀមរាប ៖ កាលពីថ្ងៃសៅរ៍ ២កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១០:នាទី ព្រឹក ។ សមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាក្មេងទំនើងចំនួន ០៥នាក់ ដូចខាងក្រោម :
១-ក្រុមទី១ ឈ្មោះ DR ចំនួន ០៣នាក់ (មានសារធាតុញៀន វិជ្ជមានចំនួន ០២នាក់)
២-ក្រុមទី២ គ្មានឈ្មោះ ចំនួន ០២នាក់ (តេស្ដសារធាតុញៀន អវិជ្ជមាន) ។
+ ពាក់ពន្ធ័ករណី :
-ក្រុមទី១ DR “ ហិង្សាដោយចេតនាមានស្ថានទម្ងន់ (គប់ដុំឥដ្ឋ) និងប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន ។
-ក្រុមទី២ “ ហិង្សាដោយចេតនាមានស្ថានទម្ងន់ (គប់ដុំឥដ្ឋ) និងធ្វើអោយខូចខាតដោយចេតនា ។
+ យោង : តាមរយៈបណ្តឹងបរិហារ វីដេអូដែលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវថតបានសកម្មភាពក្មេងទំនើងដេញវាយ និងគប់គ្នាយ៉ាងអនាធិបតេយ្យនៅលើដងផ្លូវជាតិលេខ៦ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៦:៣០នាទី ប្រព្រឹត្តនៅចំណុចលើផ្លូវជាតិលេខ៦ ស្ថិតនៅភូមិបុស្ស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
ក្រោយទទួលបានព័ត៌មានភ្លាម និងបទបញ្ជាដ៏មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោស្នងការ បានចាត់កម្លាំងសមត្ថកិច្ចយើងចុះស្រាវជ្រាវ រហូតនាំខ្លួនបាន ០៥នាក់ យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ។
+ ចម្លើយសារភាព :
បន្ទាប់ពីសាកសួរចប់ ក្មេងទំនើងទាំងនោះបានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាព (ដេញវាយ និងគប់គ្នាដោយដុំឥដ្ឋ និងមួកសុវត្ថិភាពទៅវិញទៅមក) ប្រាកដមែន ដោយសារខឹងមើលមុខ រាំឌឺដងដាក់គ្នាពេលកំពុងជិះម៉ូតូក្នុងកម្មពិធីដង្ហែព្រះជុំវិញផ្សារដំដែក ។
+ ដកហូតវត្ថុតាង :
-ដុំឥដ្ឋប្រវែង ១៤សម ទទឹង ៨សម ចំនួន ០១ ។
-មួកសុវត្ថិភាពចំនួន ០១ ពណ៌ខ្មៅ ។
*ករណីខាងលើ សមត្ថកិច្ចយើងបានកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យ ព្រមទាំងវត្ថុតាងទៅការិយាល័យជំនាញដេីម្បីបន្តនិតីវិធី។

