ឆ្លងចរន្តអគ្គិសនីឆេះបង្គោលភ្លើង ផ្អើលប្រជាពលរដ្ឋទាំងព្រឹក
ខេត្តបន្ទាយមានជ័យ៖ មានករណីឆ្លងចរន្តអគ្គិសនីឆេះបង្គោលភ្លើងអស់១ដើមបង្កអោយ មានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
ហេតុការណ៍នេះ ដំបូងគេឃើញឆ្លងចរន្តចេញពីប្រអប់ភ្លើង ហើយបន្តផ្ទុះចេញជាអណ្តាតភ្លើងឆាបឆេះឡើង អ្នកនៅក្បែរបានយកបំពង់ពន្លត់់អគ្គិភ័យបាញ់ពន្លត់ បណ្តើររហូតដល់រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតចុះជួយអន្តរាគមន៍បាញ់ពន្លត់បានទាន់ពេលវេលាដោយរលត់ទាំងស្រុងទៅវិញ៕