បុរសដែរឡើងបង្គោលភ្លើងកាលពីយប់ ត្រូវបានប្រទះឃើញដេកស្លាប់នៅច្រាំងទន្លេ
ភ្នំពេញ៖ បុរសម្នាក់សតិមិនប្រក្រតី (សង្ស័យប្រើប្រាស់គ្រឿងញៀនលើសកម្រិត) បានឡើងបង្គោលភ្លើងមួយដើម នៅក្បែរផ្លូវភ្លោះផ្សារធំថ្មី បង្កការភ្ញាក់ផ្អើលទាំងយប់ដល់សមត្ថកិច្ចចុះមកជួយឃាត់ អោយចុះមកវិញ លុះដល់ព្រឹកព្រលឹមប្រទះឃើញដេកស្លាប់នៅច្រាំងទន្លេ បង្កជាការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម។
ហេតុការណ៍នេះដែរបានកើតឡើង កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងម៉ោង០៨:២៥នាទី នៅចំនុចច្រាំងទន្លេ ផ្លូវស៊ីសុវត្ថិភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។សព មិនស្គាល់អត្តសញ្ញាណ ជាជនអណាថាដេកតាមសួនច្បារ ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ មានស្នាមបែកក្បាលពីក្រោយ។