ករណីកាប់យុវជនម្នាក់ស្លា-ប់ ប្លន់យកម៉ូតូ សមត្ថកិច្ចតាមឃាត់ខ្លួនជនសង្ស័យ០២នាក់ ដល់ខេត្តកំពង់ធំ
ភ្នំពេញ ៖ ករណីកាប់ យុវជនម្នាក់ស្លាប់ ប្លន់យកម៉ូតូបាននៅក្នុងមូលដ្ឋានខណ្ឌសែនសុខ ជនសង្ស័យ២នាក់ ក្នុងចំណោម៤នាក់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ សហការជាមួយនគរបាលខណ្ឌសែនសុខ តាមប្រមាញ់ឃាត់ខ្លួនឃាត់ខ្លួនបាននៅត្រង់ចំណុច ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៧និង១០នាទី ពួកខ្លួនពិតជាបានកាប់ប្លន់យកម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ផ្លាកលេខ ភ្នំពេញ 1JR 9590 និងបណ្តាលឲ្យជនរងគ្រោះស្លាប់ពិតប្រាកដមែន៕