រថយន្តដឹកប្រេង និងរថយន្តដឹកកម្មករ បុកគ្នានៅផ្លូវលេខ៤១ ស្លាប់ម្នាក់ របួសជាច្រើននាក់

ខេត្តកំពង់ស្ពឺ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកប្រេងនិងរថយន្តដឹកកម្មករ បណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន០១នាក់ និងរបួសកម្មករ កម្មការិនី ធ្ងន់ស្រាល ជាច្រើននាក់ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ប្រហែល ៥និង៤០នាទី នៅលើផ្លូវជាតិលេខ41Km23-24 ក្នុងភូមិម្កាក់ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ហេតុការណ៍នេះបង្កឡើងរវាងរថយន្តដឹកប្រេងប៉ះជាមួយម៉ូតូ 01គ្រឿង ហើយរេចង្កូតទៅបុករថយន្តដឹកកម្មករប្រហែល 50នាក់ ។

ក្រោយកើតហេតុកម្លាំងនគរបាលបានចេញវាស់វែងកត់កំណត់ហេតុបន្តតាមនីតិវិធី ហើយជួយអន្តរាគមន៍សង្គ្រោះ និងសម្រួលចរាចរណ៍ មិនបណ្តាលឱ្យកកស្ទះឡើយ។

អត្ថបទពាក់ព័ន្ធ